Update ៖ សមត្ថកិច្ចចំរុះចុះទៅស្រាវជ្រាវករណីផ្ទុះអាវុធជាច្រើនគ្រាប់លើភ្នំគិរីរម្យ ដំណឹងចុងក្រោយឮថា មានតម្រុយហើយ ! និងបានរកឃើញសំបកអាវុធបាញ់រួចជាង២០០គ្រាប់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ រកឃេីញ​មុខ​អ្នកបាញ់លេី​ភ្នំ​ គីរី​រម្យ​ ឈ្មោះ​ ឆាយ​ ម្នាក់​ហេីយ​ នៅមានទៀត​ ពេល​នេះ​ សមត្ថកិច្ច​ នគរបាល​ និង​ កងកម្លាំងកងរាជ​អាវុធ​ហត្ថ​ខេត្ត​កំពង់​ស្ពឺ​ កំពុង​សហការ​ចុះ​ស្រាវជ្រាវ​ករណី​នេះ​ដោយយកចិត្តទុកដាក់​បបំផុត​ ។

អ្នក​ភូមិ​ប្រាប់ថា​ អោយតែ​គាត់​មកលេងចំការ​ម្ដងៗ​ គឺ​បាញ់​លេងរហូត​ មិនដឹងថា​គាត់​កេីតរោគចិត្ត​ ឬ​ ជំងឺ​ឃ្លាន​បាញ់​ទេ​ ។ មនុស្ស​ពូកែ​បាញ់​ដូចគាត់​ បេីទៅ​ អ៊ុយក្រែន​ ឬ​ កាហ្សា​ ដឹងតែ​មានតម្លៃ​ហ្មង​ តែ​កម្ពុជា​ មាន​មានសុខសន្តិភាព​ មិនត្រូវ​ការ​មនុស្ស​ប្រភេទ​នេះទេ​ ។

៊សូមបញ្ជាក់ថា : សមត្ថកិច្ចចំរុះជាច្រើននាក់បានចុះទៅស្រាវជ្រាវភ្លាមៗ បន្ទាប់ពីមានការផ្ទុះអាវុធជាច្រើនគ្រាប់នៅលើភ្នំគិរីរម្យ និងបានរកឃើញសំបកអាវុធបាញ់រួចជាង២០០គ្រាប់ ។

ប្រភពព័ត៌មានបានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ អាជ្ញាធរខេត្តកំពង់ស្ពឺ បានបង្កើតគណៈកម្មការចំរុះមួយចុះទៅស្រាវជ្រាវនៅចំណុចផ្ទះលំហែស្ថិតនៅភូមិថ្មី ហៅចំការតែ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ជារបស់ឈ្មោះ ឆាយ ភេទប្រុស អាយុប្រហែល២៨ឆ្នាំ រស់នៅរាជធានីភ្នំពេញ ដែលគណៈកម្មការនេះមាន អាជ្ញាធរភូមិ ឃុំ មន្ត្រីបរិស្ថាន និងកម្លាំងនគរបាល និងកងរាជអាវុធហត្ថផងដែរ បន្ទាប់ពីទទួលបានព័ត៌មានពីការបាញ់បោះសេរីជាច្រើនគ្រាប់។

ប្រភពព័ត៌មានបន្ថែមថា : ក្រោយសួរនាំសាក្សីមួយចំនួននៅកន្លែងកើតហេតុ សមត្ថកិច្ចបានដឹងថា កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ចាប់ពីវេលាម៉ោង១៦:០០ រហូតដល់យប់ជ្រៅ នៅទីតាំងកើតហេតុមានកម្មពីធីខួបកំណើត និងមានការបាញ់បោះសេរីជាបន្តបន្ទាប់។

ប្រភពបន្ថែមថា : សមត្ថកិច្ចបានរកឃើញវត្ថុតាងជុំវិញកន្លែងកើតហេតុរួមមាន សំបកគ្រាប់កាំភ្លើងខ្លីចំរុះចំនួន ១១២គ្រាប់ សំបកគ្រាប់កាំភ្លើងM16ចំនួន ៣៦គ្រាប់ និងសំបកគ្រាប់កាំភ្លើងAKចំនួន៥៥គ្រាប់។ គណ:កម្មការបាននាំវត្ថុតាងទាំងអស់យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីធ្វើការស្រាវជ្រាវបន្ត។

សូមជម្រាបជូនថា : សមត្ថកិច្ចទាំងកម្លាំងកងរាជអាវុធហត្ថ នគរបាល ត្រូវចាត់វិធានការដោយក្តៅគគុក ដើម្បីអនុវត្តច្បាប់ចំពោះជនប្រព្រឹត្តបាត់ល្មើស បាញ់បោះសេរីក្នុងប្រទេសដែលមានច្បាប់ ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print