ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា បានលើកយកចំណុចសំខាន់ៗ ចំនួន ១០ ដូចខាងក្រោម៖
១- ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ទៅជួបសមាជិកសភាអាមេរិក = គ្រាន់តែជាការបង្ហាញបក្សបោកបញ្ឆោតមហាជនប្រជាជន តែអត់បានការអីទេ?
២- មុនការបោះឆ្នោតអាមេរិកថាកម្ពុជាអត់មានប្រជាធិបតេយ្យទើបបានកាត់ជំនួយ១៨លានដុល្លាពីកម្ពុជា = តែក្រោយការបោះឆ្នោតអាមេរិកបានផ្តល់ជំនួយ១៨លានដុល្លាឡើងវិញ ដោយសារការបោះឆ្នោតបានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវនិងយុត្តិធម៌និងមានប្រជាធិបតេយ្យ។
៣- អប្បរាក្បាលត្រងោលត្រូវបានតុលាការកាត់ទោសរួចហើយ = ដូច្នេះអប្បរារូបនេះត្រូវអនុវត្តទោសឲ្យគ្រប់តាមការកំណត់របស់តុលាការ។
៤- រាជរដ្ឋាភិបាលកម្ពុជាបើកលំហរនយោបាយនិងសេរីភាព = តែទាមទារឲ្យការប្រើសិទ្ធិឲ្យស្របតាមគោលការណ៍ច្បាប់និងកុំឲ្យប៉ះពាល់ដល់សិទ្ធិអ្នកដទៃ?
៥- រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ច្បាស់ហើយ = ថាមិនតម្លើងអត្រាពន្ធចាស់និងមិនបង្កើតប្រភេទពន្ធថ្មីឡើយ។
៦- ការលើកយកបញ្ហាពន្ធមកពិភាក្សារបស់វិទ្យុអាស៊ីសេរី = គ្រាន់តែជាការយកឈើចាក់លើដំបៅចាស់ បន្លំមតិសាធារណៈតែប៉ុណ្ណោះ?
៧- ការជជែកពីបញ្ហាពន្ធនៅកម្ពុជា = ទៅយកតំណាងរាស្ត្របរទេសមកជជែកវាអត់បានការសោះឡើយ។
៨- ចំណូលរបស់រដ្ឋបានមកពីការប្រមូលពន្ធសព្វសារពើឲ្យបានជាអតិបរមា = បញ្ហាសំខាន់គាប្បីប្រមូលពន្ធពីក្រុមហ៊ុនធំៗដែលនៅជំពាក់រដ្ឋដ៏ច្រើន។
៩- ការនិយាយរបស់អ្នកវិភាគរត់ចោលស្រុកយកជាការមិនបានទេ = ចេះតែនិយាយតាមការយល់ឃើញរបស់ខ្លួនតែគ្មានការទទួលខុសត្រូវឡើយ?
១០- ការនិយាយរបស់អ្នកវិភាគរត់ចោលស្រុកទៅមកៗទាមទារឲ្យដោះលែងអ្នកទោសល្មើសច្បាប់ = ទាមទារឲ្យបោះបង់លទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋ?៕
ដោយ ៖ សហការី