Hojlund, Eriksen របស់ Man United ដកខ្លួនចេញពីកាតព្វកិច្ចក្រុមជម្រើសជាតិដាណឺម៉ាក

ចែករំលែក៖

ខ្សែប្រយុទ្ធ Rasmus Hojlund របស់ Manchester United និងខ្សែបម្រើ Christian Eriksen ត្រូវបានដកចេញពីក្រុមជម្រើសជាតិដាណឺម៉ាកសម្រាប់ការប្រកួតជម្រុះ Euro 2024 ចំនួន២ប្រកួតរបស់ពួកគេនាពេលខាងមុខ។

 ខ្សែប្រយុទ្ធ Hojlund បានប្តូរចេញពីការទទួលជ័យជម្នះ កាលពីថ្ងៃសៅរ៍លើក្រុម Luton Town នៅជិតចុងបញ្ចប់នៃការប្រកួតជាមួយនឹងរបួសសរសៃពួរ ខណៈដែលខ្សែបម្រើ Eriksen បានចេញនៅតង់ទីមួយជាមួយនឹងរបួសជង្គង់។ Man Utd ដែល រង របួស បាន គ្មាន កីឡាកររហូតដល់៨ នាក់ រួច ទៅ ហើយ សម្រាប់ ការ ប្រកួត នោះ។

 កីឡាករវ័យ២០ឆ្នាំ Hojlund រកបាន២គ្រាប់ក្នុងការចាញ់ របស់ Manchester United ក្រោមស្នាដៃក្រុម Copenhagen FC ក្នុងក្របខ័ណ្ឌ Champions League កាលពីថ្ងៃពុធសប្តាហ៍មុន។ ក្រុមរបស់លោក Erik ten Hag ស្ថិតនៅចំណាត់ថ្នាក់ទី៦ក្នុងតារាង Premier League បន្ទាប់ពីការចាប់ផ្តើមរដូវកាលដ៏អាក្រក់បំផុតរបស់ពួកគេចាប់តាំងពីឆ្នាំ១៩៦២មក។

 គួរបញ្ជាក់ថា ក្រុមជម្រើសជាតិដាណឺម៉ាក ត្រូវប៉ះស្លូវេនី នៅថ្ងៃសុក្រនេះ និងអៀរឡង់ខាងជើង នៅថ្ងៃចន្ទ។ ក្រុមនេះមាន១៩ពិន្ទុជាមួយនឹងក្រុមស្លូវានៀនៅលើកំពូលនៃពូល H នៃវគ្គជម្រុះ Euro ប៉ុន្តែស្ថិតនៅលេខទី២ដោយផ្អែកលើភាពខុសគ្នានៃគ្រាប់បាល់ (រូបភាព Reuters/CNA)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print