ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ត្រូវកម្លាំងនគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួន ក្រោយធ្វើសកម្មភាពយកលួចកាច់សោរកម៉ូតូ នៅស្រុកពញឮ ខេត្តកណ្ដាល រហូតមកដល់ចំណុចផ្លូវបេតុង ភូមិផ្សាតូច សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញក៏ស្រាប់តែបានជួបនគរបាលខណ្ឌប្ញស្សីកែវ ដែរកំពុងល្បាតក្នុងភូមិសាស្ត្រមកដល់ចំណុចខាងលើក៏បានហៅអោយឈប់ដើម្បីសួរនាំ នឹងឃាត់ខ្លួនជនសង្ស័យ និងដកហូតវត្ថុតាងមានដូចខាងលើ យកមកអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវដើម្បីធ្វើការសាកសួរ
នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង០០ និង៣០នាទីនៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រែកតាទេព ឃុំព្រែកលឿង ស្រុកពញឮ ខេត្តកណ្ដាល។
១- ជនសង្ស័យឈ្មោះ យុន ចាន់ថុល ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅផ្ទះគ្មានលេខ ភូមិព្រែកក្របៅឃុំព្រែកក្របៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល (ឃាត់ខ្លួន មានសារធាតុញៀន)។
២- ជនសង្ស័យឈ្មោះ សា វត្តី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅផ្ទះគ្មានលេខ ភូមិព្រែកលួងឃុំព្រែកលួង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល (ឃាត់ខ្លួន មានសារធាតុញៀន)។
+សម្ភារៈដកហូត:
-ទូរសព្ទចំនួន១គ្រឿងម៉ាកអិនចុចពិល ពណ៌ខ្មៅ គ្មានលេខសុីម
-ម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៍ក្រហម គ្មានផ្លាកលេខ។
លោក ហ៊ាង ថារ៉េត អធិការខណ្ឌប្ញស្សីកែវ បានអោយដឹងថា នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង២២ និង៣០នាទី កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ ក៏បានល្បាតក្នុងភូមិសាស្ត្រមកដល់ចំណុចផ្លូវបេតុង ភូមិផ្សាតូច សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ឃើញជនសង្ស័យខាងលើកំពុងជិះម៉ូតូ សមត្ថកិច្ចយើងមានកាសង្ស័យ បានហៅអោយឈប់ដើម្បីសួរនាំ នឹងឃាត់ខ្លួនជនសង្ស័យ និងដកហូតវត្ថុតាងមានដូចខាងលើ យកមកអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវដើម្បីធ្វើការសាកសួរ បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យបានឆ្លើយសារភាពថា ម៉ូតូមានម៉ាកខាងលើ ជនសង្ស័យឈ្មោះយ៉ុន ចាន់ថុល ភេទប្រុស អាយុ១៨ឆ្នាំ និងជនសង្ស័យឈ្មោះភ័ស្ត ភេទប្រុស អាយុ១៩ឆ្នាំ បានធ្វើសកម្មភាពលួច នៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រែកតាទេព ឃុំព្រែកលឿង ស្រុកពញឮ ខេត្តកណ្ដាល បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូបានសម្រេច ជនសង្ស័យឈ្មោះភ័ស្ត បានប្រគល់ម៉ូតូមកអោយជនសង្ស័យឈ្មោះយ៉ន់ ចាន់ថុល និងជនសង្ស័យឈ្មោះសា វត្តី ជាអ្នកជិះយកទៅលក់ ពេលមកដល់ចំណុចភូមិផ្សាតូច សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ ក៏ត្រូវកម្លាំងសមត្ថកិច្ចយើងឃាត់ខ្លួនតែម្ដង។
បច្ចុប្បន្នជនសង្ស័យខាងលើ រួមទាំងវត្ថុតាង សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ បានធ្វើការប្រគល់ជូនកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីចាត់ការតាមផ្លូវច្បាប់៕ដោយ៖ជីណា