រថយន្តបីគ្រឿងបុកតកន្ទុយគ្នាបណ្តាលឱ្យរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖​ រថយន្តឡង់គ្រីស័រមួយគ្រឿងខណៈបេីកបរបន្ថយល្បឿនស្រាប់តែមានរថយន្តចំនួនពីរគ្រឿងទៀតបេីកបរមកពីក្រោយមិនប្រយ័ត្នក៏ជ្រុលបុកតកន្ទុយគ្នាបណ្តាលឱ្យរងការខូចខាត។

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១០ព្រឹក​ ថ្ងៃទី១៦​ ខែវិច្ឆិកា​ ឆ្នាំ២០២៣​ នៅចំណុចមុខផ្សារបឹងបៃតង​ តាមបណ្តោយវិថីឈ្នះ​ ឈ្នះ​ ស្ថិតក្នុងសង្កាត់ត្រាំងក្រសាំង​ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកឡង់គ្រីស័រ​ ពណ៌ខ្មៅ​ ពាក់ស្លាក់លេខភ្នំពេញ2AE 8027 ធ្វេីដំណេីរតាមបណ្តោយវិថីឈ្នះឈ្នះ​ ក្នុងទិសដៅពីជេីងទៅត្បូងខណៈមកដល់ចំណុចកេីតហេតុដោយសារតែខាងមុខមានរថយន្តឆ្លងកាត់ក៏បន្ថយល្បឿនភ្លាមនោះស្រាប់តែមានរថយន្តម៉ាកហីយ៉ាន់ដាយ​ ពណ៌ខៀវ​ ពាក់ស្លាកលេខភ្នំពេញ3C 1940​ ជ្រុលបុកពីក្រោយភ្លាមនោះទៀតស្រាប់តែមានរថយន្តម៉ាកហីយ៉ាន់ដាយឃ្លប់មួយគ្រឿងទៀតពណ៌សលាយខៀវពាក់ស្លាកលេខកោះកុង3A 0659​ មកបុកបន្តកន្ទុយថែមទៀតគៀបជាប់គ្នាទាំង៣គ្រឿងបណ្តាលឱ្យរងការខូចខាតតែមិនមានមនុស្សរងរបួសនោះទេ។

...

ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកេីតហេតុបាញ់ថ្នាំរួចឱ្យរថយន្តទាំងបីគ្រឿងអែបខាងដេីម្បីសម្រួលគ្នាចៀងវាងកកស្ទះចរាចរណ៍៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print