ភ្នំពេញ៖ លោកទេសរដ្ឋមន្ដ្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានបញ្ជាក់ថា៖ អាជ្ញាធរមីនកម្ពុជាមានសកម្មភាព៣សំ ខាន់ គឺការជំរុញការអនុវត្តគាំទ្រអនុសញ្ញាអូតាវ៉ាដល់៣៦ប្រទេស មិនទាន់ចូលជាសមាជិក នឹង ប្រទេសជាសមាជិកអាស៊ាន ចំនួន ៤រួមមាន៖ប្រទេសសិង្ហបុរី មីយ៉ាន់ម៉ា ឡាវ វៀតណាម គឺក្នុងឋានៈជាប្រធាន នៃកិច្ចប្រជុំនេះកម្ពុជា នឹងកៀងគរប្រទេសទាំងនេះ ឱ្យចូលជាសមាជិកសន្ធិសញ្ញាអូតាវ៉ា ។
កិច្ចប្រជុំនៅប្រទេសស្វីស នៅខែធ្នូ ឆ្នាំ ២០២៣ នេះកម្ពុជា នឹងទទួលញញួរ ធ្វើជាម្ចាស់ផ្ទះរៀបចំ នៃកិច្ចប្រជុំអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ប្រព្រឹត្តទៅក្នុងខេត្តសៀម រាប រយៈពេល១ឆ្នាំពេញនៃឆ្នាំ២០២៤ ក្រោមអធិបតីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា។
លោកទេសរដ្ឋមន្ដ្រី លី ធុជ អនុប្រ ធានទី១ អាជ្ញាធរមីន បានបញ្ជាក់បែបនេះ ក្នុងឱកាសធ្វើសន្និសីទសារព័ត៌ មាន នាព្រឹកថ្ងៃព្រហស្បតិ៏ ៤កើត ខែកត្ដិក ឆ្នាំថោះ បញ្ចស័កព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា នៅអាជ្ញាធរមីន ក្រោមប្រធានបទ ការត្រៀមធ្វើជាប្រធាន និងម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសៀមរាបអង្គរឆ្នាំ២០២៤នឹង ដំណើរបំពេញបេសកកម្មទៅហ្សឺណែវ ប្រទេសស្វីសដើម្បីទទួលញញួរ ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលនៃអនុសញ្ញាអូតាវ៉ា។
លោកទេសរដ្ឋមន្ដ្រី លី ធុជ បាន បញ្ជាក់ថា៖ កិច្ចប្រជុំអនុសញ្ញាអូតាវ៉ានៅ ឯខេត្តសៀម រាប នឹងមានប្រទេសចំនួនជិត២០០លើពិភព លោក មកចូលរួមប្រជុំស្តីពីការបោសសម្អាតគ្រាប់មីនប្រឆាំងមនុស្សជាតិ និងការចែករំលែកនូវបច្ចេកទេសបោសសម្អាតគ្រាប់មីន និងការផ្តល់សុវត្ថិ ភាពអ្នកបោសសម្អាតមីន នឹងរៀបចំផែន ការគោលដៅបន្តនៃការអនុវត្តសកម្មភាពបោសសម្អាតមីននៅតាមបណ្តាប្រទេសមួយចំនួន ដើម្បីពិភពលោកគ្មានមីន ។ នៅលើពិភពលោកនៅមាន ប្រទេសចំនួន ៣៣ដែលមានស្ថានភាពគ្រាប់មីន ធ្ងន់ធ្ងរពុំទាន់អាចបោសសម្អាតឲ្យអស់នៅឆ្នាំ ២០២៥បានទេ ត្រូវការពេលវេលា។ ការចូលជាសមាជិកអនុសញ្ញាអូតាវ៉ា ក្នុងគោលបំណង បញ្ចប់នូវការឈឺចាប់ នឹងសោកនាដកម្ម ដោយសារគ្រាប់មីនដែលទាមទារឱ្យ ប្រទេសជាសមាជិកអូតាវ៉ា ជួយគាំទ្រទាំងធន ធាន ហិរញ្ញវត្ថុ នឹងបច្ចេកទេសបោសសម្អាត
គ្រាប់មីននឹង យុទ្ធភណ្ឌមិនទាន់ផ្ទុះដល់បណ្តាប្រ ទេសជាសមាជិក។
កម្ពុជា២០២៤ធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំអនុសញ្ញាអូតាវ៉ា នឹងកៀងគរប្រទេសទាំង៤នៃសមាជិកអាស៊ាន ដូចជា៖ឡាវ សិង្ហ បុរី, មីយ៉ាន់ម៉ា, វៀតណាមឱ្យចូលជាសមាជិកអូតាវ៉ា ដើម្បីបំពេញបេសកម្មបោសសម្អាតមីន។
អនុញ្ញាអូតាវ៉ា មានប្រទេសចំនួន១៦៤ ជាសមាជិករួចមកហើយ រដ្ឋភាគីចូលជាសមាជិកអនុសញ្ញាអូតាវ៉ា និងទទួលបានការគាំទ្រ ផ្នែកហិរញ្ញវត្ថុ ធនធានបច្ចេកទេស ។ កិច្ចប្រជុំអនុញ្ញាអូតាវ៉ា អនុវត្តរៀងរាល់៥ ឆ្នាំម្តង ប្រទេសជាម្ចាស់ផ្ទះកិច្ចប្រជុំនិងធ្វើផែនការសកម្មភាព៥ឆ្នាំបន្តនៃអនុសញ្ញាអូតាវ៉ា។
សូមបញ្ជាក់ថា៖ នៅឆ្នាំ២០២៥កម្ពុជាគ្មានគ្រាប់មីន ការផ្តល់ដីដោយសុវត្ថិភាព នឹង ដោយស្នាម ញញឹម លោកសូមអំពាវនាវសប្បុរជនមេត្តាបន្តចូលរួមឧបត្ថម្ភទៅតាមលទ្ធភាព។ សូមឲ្យឆ្នាំ២០២៥ ក្លាយជាឆ្នាំគ្មានមនុស្សស្លាប់របួស នឹង ជាឆ្នាំប្រកប ដោយស្នាម ញញឹមបន្ទាប់ពីរងគ្រោះដោយ សារគ្រាប់មីនរយៈពេល៥៥ឆ្នាំ (១៩៧០- ២០២៥)។ខេត្តដែលប្រកាសអស់មីន ក្នុងឆ្នាំ២០ ២៣ (មាន៦ខេត្ត) ខេត្តកំពង់ស្ពឺ ខេត្តក្រចេះ ខេត្ត កំពង់ធំ ខេត្ត សៀមរាប ខេត្តមណ្ឌលគិរី នឹងខេត្ត រតនគិរី៕ដោយ៖ សំរិត