អ្នកដំណើរប្រមាណ៥០០នាក់ជាប់គាំរយៈពេលជាង៧ម៉ោងដោយសារតែស្ត្រីម្នាក់បានសម្រេចលែងលះប្តីពេលដែលឡើងលើយន្តហោះរួមហើយនោះ។ អ្នកដំណើរទាំងអស់ត្រូវចុះពីយន្តហោះវិញនៅពេលដែលជើងហោះហើរក្នុងស្រុកបានត្រៀមចាកចេញពីទីក្រុងមូស្កូទៅកាន់ទីក្រុង Vladivostok ប្រទេសរុស្ស៊ី។
នេះជាករណីដ៏កម្រមួយបានកើតឡើងចំពោះក្រុមហ៊ុនអាកាសចរណ៍ Rossiya Airline របស់រុស្ស៊ី។ ស្ត្រីខាងលើបានព្យាយាមចុះពីយន្តហោះដោយនាងខឹងទាមទាលែងលះប្ដី ។ សាក្សីនៅលើយន្តហោះនោះបានឲ្យដឹងថា យន្តហោះត្រៀមហោះហើរក៏ស្រាប់តែស្ត្រីអាយុប្រហែល៤០ឆ្នាំបានទាមទាចុះពីយន្តហោះភ្លាមៗ ដោយបាននិយាយថា «ខ្ញុំគ្មានចិត្តចង់ធ្វើដំណើរនៅលើយន្តហោះទៀតឡើយ»។
នាង Elena Shteynikova អ្នកដំណើរបានបង្ហាញការខឹងសម្បាយ៉ាងខ្លាំងដោយផ្សព្វផ្សាយនៅលើបណ្តាញសង្គមថា ស្ត្រីរូបនោះចង់ចង់លេងលះប្តីយ៉ាងតក់ក្រហល់បានបង្ហាញថា នោះជាករណីអាសន្ន ហើយស្ត្រីនោះនិយាយថា ចង់ចុះពីយន្តហោះបន្ទាន់ ។ ក្រុមពហុនិការត្រូវចំណាយពេលជាច្រើនម៉ោងដើម្បីបញ្ចុះបញ្ចូលស្ត្រីរូបនោះកំឲ្យចុះពីយន្តហោះពេលយន្តហោះត្រៀមចាកចេញទៅហើយនោះ។ ប៉ុន្តែមិនព្រមស្តាប់ក៏ទាមទាចុះឲ្យទាល់តែបាន។
នៅពេលដែលហេតុការនោះបានកើតឡើងធ្វើឲ្យអ្នកដំណើរដទៃទៀតត្រូវជាប់គាំងនៅទីនោះជាង៧ម៉ោង ។ ចុងក្រោយស្ត្រីខាងលើក៏ចុះពីយន្តហោះហើយអ្នកដំណើរទាំង ៥២៥ក៏ត្រូវចុះដូចគ្នា ដើម្បីត្រួតពិនិត្យខា្លចមានអ្វីខុសប្រក្រតី។ មកទល់ពេលនេះក្រុមហ៊ុនអាកាសចរណ៍ខាងលើមិនទាន់ប្រកាសពីមូលហេតុក្រោយការស្រាវជ្រាវនៅឡើយ។
ដោយសារតែមានការសង្ស័យទៅលើទង្វើរបស់ស្ត្រីខាងលើបានធ្វើឲ្យក្រុមប្រឆាំងភេរវកម្មត្រូវចូលរួមដើម្បីបើកការស្រាវជ្រាវខ្លាចមានហេតុការអាក្រក់កើតឡើង ដោយយន្តហោះនោះមានអ្នកដំណើររហូតជាង៥០០នាក់៕
ប្រែសម្រួល៖ សាធី