អ្នកចាំទី Andre Onana រងរបួសដោយសារការបំពេញកាតព្វកិច្ចកាមេរូន

ចែករំលែក៖

អ្នកចាំទី Andre Onana នឹងត្រលប់ទៅក្លិបបិសាចក្រហម Manchester United វិញ ដើម្បីស្វែងយល់ពីបញ្ហានិងរយៈពេលនៃរបួសដែលលេងឱ្យកាមេរូនក្នុងវគ្គជម្រុះ World Cup

 Onana វ័យ២៧ឆ្នាំត្រូវបានប្តូរចេញនៅនាទីទី៨១នៃជ័យជម្នះ កាលពីថ្ងៃសុក្រលើប្រទេស Mauritius ក្នុងទីក្រុង Douala ដោយបានរងរបួសដោយការសង្គ្រោះ។ អ្នកចាំទីរូបនេះបានដកខ្លួនចេញពីក្រុមកាមេរូនសម្រាប់ការប្រកួតនៅថ្ងៃអង្គារជាមួយលីប៊ីផងដែរ។

 មន្ត្រីកីឡារបស់ប្រទេសកាមេរូនមិនបានផ្តល់ព័ត៌មានលម្អិតអំពីប្រភេទ ឬភាពធ្ងន់ធ្ងរនៃរបួសនោះទេ។ Onana ដែលបានចុះហត្ថលេខាពីក្លិប Inter Milan ក្នុងតម្លៃ៤៧.២លានផោនក្នុងខែកក្កដា បានលេងក្នុងការប្រកួតចំនួន១៨ប្រកួតរបស់Manchester United រហូតមកដល់ពេលនេះក្នុងរដូវកាលនេះ។

 អ្នកចាត់ការទូទៅរបស់ Manchester United លោក Erik ten Hag កំពុងប្រឈមមុខនឹងបញ្ហារបួសជាច្រើនរួចមកហើយ ខណៈដែលក្រុមរបស់លោកត្រៀមវិលត្រលប់ពីការសម្រាកអន្តរជាតិជាមួយនឹងការធ្វើដំណើរក្នុងក្របខ័ណ្ឌ Premier League ទៅកាន់ក្រុម Everton នៅថ្ងៃទី២៦ ខែវិច្ឆិកា និងដំណើរទស្សនកិច្ចក្របខ័ណ្ឌ Champions League ទៅកាន់ក្រុម Galatasaray នៅ៣ថ្ងៃក្រោយមក។

 គួរបញ្ជាក់ថា កីឡាកររបស់ក្រុមបិសាចក្រហមដែលមានបញ្ហារបួសដូចជា ខ្សែការពារ Lisandro Martinez រងរបួសជើង, ខ្សែការពារ Casemiro រងរបួសភ្លៅ និងខ្សែបម្រើ Christian Eriksen រងរបួសជង្គង់ ច្បាស់ជានឹងមិនអាចបង្ហាញខ្លួនភ្លាមៗនោះទេ ខណៈខ្សែការពារស្លាប Luke Shaw មានបញ្ហាសាច់ដុំ, ខ្សែការពារ Jonny Evans រងរបួសភ្លៅ, Tyrell Malacia រងរបួសជង្គង់, ខ្សែការពារ Aaron Wan-Bissaka មានបញ្ហាសុខភាពមិនល្អ និង Rasmus Hojlund រងរបួសភ្លៅ កំពុងប្រឈមមុខនឹងការប្រណាំងប្រជែងដើម្បីព្យាបាលទាន់ពេលក្នុងការប្រកួតខាងមុខ (រូបភាព BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print