ភ្នំពេញៈ នៅវេលាម៉ោង ១៦និង១០នាទីល្ងាច ថ្ងៃចន្ទ ៥កើត ខែកត្កិត ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ មានករណីអគ្គីភ័យផ្ទះមួយកន្លែងកើតឡើងនៅចំណុចផ្ទះេលខ៧E2 ស្ថិតនៅផ្លូវព្រះនរោត្តម ភូមិ២ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ អាជ្ញាធរ សមត្ថកិច្ចបានចុះជួយអន្តរាគមន៍។
សមត្ថកិច្ចបានបញ្ជាក់តាមរបាយការណ៍ថា៖ ម្ចាស់ទីតាំង: ឃាន ចន្រ្តា ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិ ខ្មែរ មានមុខរបរ: កម្មករ ។
សមត្ថកិច្ចបានបន្តថា៖ ករណីឆាបឆេះនេះ មិនទាន់ដឹងអំពីមូលហេតុនៅឡើយទេ គឺកំពុងធ្វើការស្រាវជ្រាវ និងសាកសួរប្រជាពលរដ្ឋនៅជិតកន្លែងកើយហេតុ ។
ករណីអគ្គិភ័យនេះ ជាប្រភេទសំណង់ថ្មបេតុង ទំហំ ០៤ម៉ែត្រ X១០ម៉ែត្រ។ ក្នុងនោះបណ្តាលអោយខូចខាតសម្ភារៈ ឆេះផ្ទះល្វែងជាន់ទី២ ចំនួន ០១ល្វែង រួមទាំងសម្ភារអស់ទាំងស្រុង នឹងពុំបានឆេះរាលដាលដល់អ្នកក្បែរខាងឡើយ ។
សមត្ថកិច្ចបញ្ជាក់ថា៖ យ៉ាងហោចណាស់ក៏បានប្រើរថយន្តការិ.អគ្គិភ័យ អន្តរាគមន៍ពន្លត់ មានចំនួន ០៨គ្រឿង និងប្រេីប្រាស់ទឹកអស់ចំនួន ០៨ឡាន ស្មើនឹង ៣២ម៉ែត្រគូប ។
អគ្គិភ័យបានរលត់ទាំងស្រុង នៅម៉ោង ១៧នឹង០០ នាទីល្ងាច នាថ្ងៃខែ ឆ្នាំដដែល។
សូមបញ្ជាក់ថា៖ មេត្តាបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ ខណះរដូវនេះ មានខ្យល់បក់ខ្លាំង ដូច្នេះត្រូវ រៀបចំទុកដាក់ សំភារះ ដែលបណ្តាលអោយឆ្លង អគ្គីសនី អោយបានល្អ ៕