មន្រ្តីជំនាញ​ ចុះត្រួតពិនិត្យទីតាំងកែច្នៃណែមមួយកន្លែងក្នុងខេត្តបាត់ដំបង ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់

ចែករំលែក៖

ខេត្តបាត់ដំបង៖​ បច្ចុប្បន្ន​នេះ​យេីងសង្កេតឃេីញថា​ មន្ត្រីជំនាញ​ ក.ប.ប. នៅតាមបណ្ដាសាខារាជធានី-ខេត្ត​ បានយកចិត្តទុកដាក់ចំពោះការទប់ស្កាត់ទំនិញមានហានិភ័យដែលនាំឱ្យប៉ះពាល់សុខភាព និងខិតខំស្វះស្វែងចុះត្រួតពិនិត្យទំនិញបរិភោគគ្រប់ប្រភេទទាំងនៅលើទីផ្សារ ម៉ាត រថយន្តដឹកទំនិញ និងឃ្លាំងស្ដុកនិងចែកចាយគ្រប់ប្រភេទ ក្នុងគោលបំណងស្វែងរកទំនិញដែលហានិភ័យដល់សុខភាពបងប្អូនទូទៅដែលជាអ្នកប្រើប្រាស់។

ជាក់ស្ដែង​បេីយោង​តាមការបញ្ជាក់ពី​អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» បានឱ្យដឹងនៅរសៀលថ្ងៃអង្គារ​ទី​២១ ខែវិច្ឆិកា​ ឆ្នាំ​២០២៣នេះថា​៖​ មន្រ្តីជំនាញសាខា ក.ប.ប. ខេត្តបាត់ដំបង​ កាលពីម្សិលមិញនេះ​ បានដឹកនាំកម្លាំង និងនាំយករថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារចុះរត្រួតពិនិត្យទីតាំងផលិត កែច្នៃណែមមួយកន្លែងក្នុងខេត្តបាត់ដំបង ក្នុងគោលបំណងស្វែងរកសារធាតុគីមីហាមឃាត់ដែលធ្វើឱ្យប៉ះពាល់សុខភាពអ្នកបរិភោគ ជាពិសេសអ្នកចូលចិត្តលើវិស័យណែមតែម្ដង។

ក្នុងប្រតិបត្តិការនោះ​ តាមលទ្ធផលមន្រ្តីជំនាញ​ បានបញ្ជាក់ថា សំណាកគំរូតាំង១២នោះមានអនុលោមភាព ពោលគឺពុំមានដាក់សារធាតុគីមីហាមឃាត់ដែលធ្វើឱ្យប៉ះពាល់សុខភាពអ្នកបរិភោគនោះឡើយ។

...

គួររម្លឹកផងដែរថា​ មន្រ្តី​ជំនាញ​ កន្លងទៅ​ធ្លាប់​បានបញ្ជាក់ថា​ ទំនិញដែលចរាចរពុំត្រឹមត្រូវនិងមានហានិភ័យទាំងនោះគឺផ្ដើមចេញពីឈ្មួញដែលប្រកបរបរមិនសុចរិត ពោលគឺព្យាយាមគេចវេសគ្រប់រូបភាពដែលអាចធ្វើបានដោយពុំគិតពីសុខភាពអ្នកប្រើប្រាស់នោះឡើយ។​ សូមជម្រាបថា​ កន្លងទៅ​មន្ត្រីជំនាញ​ បានធ្វើការពិន័យអន្តរការណ៍ចំពោះអាជីវករដែលមានចេតនាដាក់តាំងលក់ទំនិញខូចគុណភាព ស្របតាមបញ្ញត្តិនៃច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ផងដែរ៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print