សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ទំនាក់ទំនងការទូតកម្ពុជា ផ្តោតគោលការណ៍គោរពគ្នាទៅវិញ-ទៅមក និងចំណងមិត្តភាពយូរអង្វែង គឺផ្នែកលើមូលដ្ឋាននិរន្តរ៍ភាព និងចីរភាព

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងអណត្តិថ្មី ទី៧ នេះ មាននយោបាយការទូត គឺផ្នែកលើមូលដ្ឋាននិរន្តរ៍ភាព និងចីរភាព។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ថ្លែងដូចនេះ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ “ កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីព្រែកក្ដាម ទៅដល់បាត់ដំបង ប្រវែងសរុប ២៤៦,១៥ គ.ម និងបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីសិរីសោភ័ណ្ឌទៅដល់ប៉ោយប៉ែត ប្រវែង ៣៥,១៤ គ.ម ”។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ៖ គោលនយោបាយ និរន្តរ៍ភាព គឺបន្តនូវគោលនយោបាយដែលរាជរដ្ឋាភិបាលក្នុងអណត្តិទី៦ បានធ្វើរួចមកហើយ ជាពិសេសការបង្កើត ការថែរក្សា និងទំនាក់ទំនងជាមួយគ្រប់បណ្តាប្រទេសទាំងអស់ ដោយផ្អែកលើគោលការណ៍ឯករាជ្យ គោរពគ្នា ទៅវិញទៅមកផ្អែកលើច្បាប់ជាតិ និងច្បាប់អន្តរជាតិ និងគោរពផលប្រយោជន៍គ្នាទៅវិញ ទៅមក នេះទើបជាចំណងមិត្តភាពបានយូរអង្វែង។
សូមបញ្ជាក់ថា ៖ គិតមកដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ គឺមានរយៈពេល ៣ខែហើយដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជាក្នុងអាណត្តិទី៧នេះ។ សម្តេចធិបតី បានគូសបញ្ជាក់ថា ៖ រយៈពេល ៣ខែនេះសម្តេចបានទាក់ទាញអ្នកវិនិយោគបរទេសមកកម្ពុជា និងមានទំនាក់ទំនងល្អជាមួយបណ្តាប្រទេសជាច្រើន។ សម្តេចធិបតី បានថ្លែងបែបនេះឆ្លើយតបនឹងអ្នករិះគន់មួយចំនួនដែលថាសម្តេចធិបតី រយៈពេល ៣ខែនេះ គឺដើរតែខ្ចីលុយពីបរទេស។
សម្តេចធិបតី ថ្លែងដូច្នេះថា៖ «៣ខែនេះយើងបានដើរទាក់ទាញនៅក្នុងគម្រោងមានមួយផ្នែក ប៉ុន្តែក្រៅពីនោះយើងបានទាក់ទាញការវិនិយោគបរទេសទាំងលើកស្ទួយវិនិយោគក្នុងស្រុក ដើម្បីប្រើប្រាស់ក្នុងធនធានវិស័យឯកជន»។
បើតាមសម្តេចធិបតី ការវិនិយោគលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ គឺរាជរដ្ឋាភិបាលប្រើប្រាស់ធនធានឯកជនតាមរយៈថវិកា BOT។ សម្តេចធិបតី បានលើកឡើងថា ការទាក់ទាញអ្នកវិនិយោគបរទេសមកកម្ពុជា គឺដើម្បីបង្កើតដង្ហើមសេដ្ឋកិច្ចនៅកម្ពុជា។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបញ្ជាក់ថា ៖ កម្ពុជានឹងមានស្ពានវែងជាងគេ ដែលមានប្រវែងជាង ៣ គីឡូម៉ែត្រ កាត់ពីលើទន្លេសាប។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានថ្លែងថា ៖ ផ្លូវជាតិលេខ៥០-C តភ្ជាប់រវាងខេត្តកំពង់ឆ្នាំង និងកំពង់ធំ មានការសិក្សាប្រើរយៈពេលយូរ មុនសម្រេចឱ្យសាងសង់ គឺដោយសាររដ្ឋាភិបាលបារម្ភពីការប៉ះពាល់ដល់បរិស្ថាន ជាពិសេសត្រីនៅក្នុងទន្លេសាប ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print