ឧបនាយករដ្ឋមន្ត្រី​ ស៊ុន​ ចាន់ថុល​៖​ ផ្លូវជាតិលេខ៥ (ផ្លូវអាស៊ានហាយវ៉េលេខ១)

ចែករំលែក៖

ភ្នំពេញ​៖​ លោក ស៊ុន​ ចាន់ថុល​ ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅរសៀល​ថ្ងៃ​ទី​២២​ ខែវិច្ឆិកា​ ឆ្នាំ​២០២៣​ បានថ្លែង​នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន​យ៉ាងដូច្នេះ​ថា៖ ផ្លូវជាតិលេខ៥ នឹងជំរុញកំណើនសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងការធ្វើដំណើរបានកាន់តែប្រសើរដល់ប្រជាពលរដ្ឋកម្ពុជា តាមរយៈការតភ្ជាប់ជាមួយផ្លូវជាតិសំខាន់ៗក្នុងប្រទេស ក៏ដូចជាតភ្ជាប់ទៅកាន់ព្រំដែនកម្ពុជា-ថៃផងដែរ។

គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥ (ផ្លូវអាស៊ានហាយវ៉េលេខ១) មានប្រវែងសរុប ៣៣០,៨៩គីឡូម៉ែត្រ ឆ្លងកាត់ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ។ ផ្លូវមួយនេះ មានចំណុចចាប់ផ្ដើម ពីស្ពានព្រែកក្តាម ខេត្តកណ្ដាល រហូតដល់ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ហើយត្រូវបានបែងចែកចេញជា ៣កំណាត់គឺ៖
– កំណាត់ផ្លូវភាគខាងត្បូង (ព្រែកក្តាម-ធ្លាម្អម)៖ ប្រវែង ១៣៥,២៥គីឡូម៉ែត្រ ចាប់ផ្ដើមពីស្ពានព្រែកក្តាម ឆ្លងកាត់ខេត្តកណ្ដាល ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់
– កំណាត់ផ្លូវភាគកណ្តាល (ធ្លាម្អម-បាត់ដំបង)៖ ប្រវែង ១១០,៩០គីឡូម៉ែត្រ ចាប់ផ្ដើមពីធ្លាម្អម ឆ្លងកាត់ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង
– កំណាត់ផ្លូវភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ)៖ ប្រវែង ៨៤,៧៤គីឡូម៉ែត្រ ចាប់ផ្ដើមពីខេត្តបាត់ដំបង បន្តរហូតដល់ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

...

សូមជម្រាបជូនថា​ នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៥ លើកំណាត់ផ្លូវភាគកណ្តាល និងភាគខាងត្បូង តភ្ជាប់នឹងកំណាត់ផ្លូវភាគខាងជើងដែលបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការរួចរាល់កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន។ ក្នុងពិធីនេះដែរ សម្ដេចមហាបវរធិបតីក៏បានប្រកាសបើកការដ្ឋាន​សាងសង់​កំណាត់ផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) ដែលមានប្រវែង ៣៥,១៤គីឡូម៉ែត្រ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print