កត្តាចំនួនបី ប៉ះពាល់ដល់តម្លៃឧស្ម័ននៅតំបន់អឺរ៉ុប

ចែករំលែក៖

បើទោះបីរដូវក្តៅអូសបន្លាយដល់ចុងខែវិច្ឆិកា ប៉ុន្តែរដូវរងារនៅអឺរ៉ុបនឹងកាន់តែខ្លាំង ហើយម៉ាស៊ីនកម្តៅនឹងត្រូវធ្វើការអស់លទ្ធភាព នៅពេលនោះតម្លៃឧស្ម័នហ្គាសនឹងបន្តកើនឡើងខ្ពស់។​
ចំណែកវិស័យថាមពលប្រេងវិញ ប្រេងឆៅបានធ្លាក់ថ្លៃនៅថ្ងៃអង្គារបន្ទាប់ពីបានកើនឡើងកាលពីថ្ងៃចន្ទ ខណៈអ្នកវិនិយោគប្រុងប្រយ័ត្នមុនកិច្ចប្រជុំរបស់អង្គការ OPEC+ នៅថ្ងៃអាទិត្យសប្តាហ៍នេះដែលអាចពិភាក្សាអំពីការកាត់បន្ថយការផ្គត់ផ្គង់ប្រេងបន្ថែមទៀតដោយសារការថមថយកំណើនសេដ្ឋកិច្ចពិភពលោក។
ប្រេងឆៅ ប្រភេទ Brent និង West Texas Intermediate បានឡើងថ្លៃប្រហែល ២ភាគរយកាលពីថ្ងៃចន្ទ បន្ទាប់ពីប្រភពចំនួន៣ ពីអង្គការ OPEC+ បានប្រាប់រ៉យទ័រថា អង្គការក្រុមប្រទេសនាំចេញប្រេងនេះអាចពិចារណាថាតើត្រូវកាត់បន្ថយការផ្គត់ផ្គង់ប្រេងបន្ថែមឬយ៉ាងណានៅពេលជួបប្រជុំនៅថ្ងៃទី២៦ ខែវិច្ឆិកាខាងមុខនេះ។
ក្រោយមកនៅរសៀលថ្ងៃអង្គារ ប្រេងឆៅទាំងពីរប្រភេទនេះបានធ្លាកចុះថ្លៃមកវិញដោយប្រេងឆៅប្រភេទ Brent ក្នុងកិច្ចសន្យាសម្រាប់ចែចាកអនាគតបានធ្លាក់ចុះ ៣៥ សេន ឬ ០,៤ភាគរយមកនៅត្រឹម ៨១,៩៧ដុល្លារក្នុងមួយបារ៉ែល ខណៈពេលដែលប្រេងឆៅប្រភេទ West Texas Intermediate បានធ្លាក់ចុះ ៣៦សេន ឬ ០,៥ភាគរយមកនៅត្រឹម ៧៧,៤៧ដុល្លារ។
លោក Tamas Varga បម្រើការនៅក្រុមហ៊ុនឈ្មួញជើងសារប្រេង PVM បានប្រាប់រ៉យទ័រថា៖ «គ្មានអ្វីគួរឱ្យសង្ស័យទេថា កិច្ចប្រជុំនាពេលខាងមុខរបស់ក្រុមរដ្ឋមន្ត្រីក្រសួងថាមពលនៃប្រទេសជាសមាជិកអង្គការ OPEC+ នឹងក្លាយជាពេលវេលាដ៏សំខាន់ ខណៈដែលអ្នកវិនិយោគកំពុងស្វែងរកតម្រុយថាតើពាក្យចចាមអារ៉ាមអំពីការកាត់បន្ថយការផ្គត់ផ្គង់ពិតឬយ៉ាងណា»។
អ្នកវិភាគចំនួន ៨នាក់បានព្យាករថា អង្គការ OPEC+ ទំនងជានឹងកាត់បន្ថយការផ្គត់ផ្គង់ប្រេងបន្ថែមទៀតនៅឆ្នាំក្រោយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕

...

រូប​ថត​: TTXVN-VNA

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print