មានបន្ទប់ទឹក បង្គន់អនាម័យ ជិត៦០០បន្ទប់ និងកម្លាំងជាង ៣០០នាក់ សម្រាប់ប្រជាពលរដ្ឋ មកទស្សនា ក្នុងព្រះរាជពិធីបុណ្យអុំទូក នៅរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកញ្ជូន រាជធានីភ្នំពេញ បានឱ្យដឹងថា មកដល់ពេលនេះរាជធានីភ្នំពេញ បានតុបតែងកែលម្អ សម្រេចបានជាង ៩០ ភាគរយហើយ ក្នុងនោះ ត្រៀមកំលាំងតុបតែងភ្លើង ត្រៀមកម្លាំងបោសសំអាតជាង ៣០០ នាក់ ដោយចាប់ពីម៉ោង ១១យប់ ដល់ ៦ព្រឹក រយៈពេល ៣ថ្ងៃ ៣យប់ ចាប់ពីថ្ងៃទី ២៦ ដល់ ២៨ វិច្ឆិកា។ ក្នុងនោះ បានរៀបចំបន្ទប់ទឹក បង្គន់អនាម័យ ៥៦៧ បន្ទប់ ទាំងបង្គន់សាធារណៈ និងសម្រាប់កីឡាករ និងទទួលបងប្អូនប្រជាពលរដ្ឋ មកកម្សាន្ត ក្នុងរាជធានីភ្នំពេញ នាពេលបុណ្យអុំទូក ឆាប់ៗនេះ ។

លោក សាំ ពិសិដ្ឋ បានលើកឡើកបែបនេះ នៅក្នុងកិច្ចប្រជុំត្រៀមលក្ខណៈរៀបចំ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីព និងសំពះព្រះខែ អកអំបុក នៅសាលារាជធានី ភ្នំពេញ នៅព្រឹកថ្ងៃទី ២២ វិច្ឆិកា ២០២៣នេះ ស្ថិតក្រោមអធិបតីភាព លោក ឃួង ស្រេងអភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ និងមន្ត្រីពាក់ព័ន្ធសំខាន់ៗ ក្រោមឱវាទ ជាច្រើនរូបទៀត ។

តាមគម្រោងព្រះរាជពិធីឆ្នាំនេះ នឹងមានទូក–ង ចូលរួមប្រណាំង ប្រមាណជាង ៣០០ ទូក ក្នុងនោះ រាជធានីភ្នំពេញ មានប្រមាណជាង៤០ ទូក មានកីឡាករ កីឡាការិនី ចំណុះទូក ប្រមាណជិត ២ ម៉ឺននាក់ និងមានប្រទីប ចូលរួមប្រមាណជាង ៣០ ប្រទីប ។

...

ចំពោះទីតាំងសម្រាប់ការស្នាក់នៅ របស់កីឡាករចំណុះទូក ត្រូវបានបែងចែកជា ២ ទីតាំង ក្នុងនោះ នៅអតីតឃ្លាំងសាំង ក្នុងខណ្ឌឫស្សីកែវ មួយទីតាំង និងនៅខាងកើតទន្លេសាប ក្នុងដីអភិវឌ្ឍន៍ OCIC ខាងជើងរង្វង់មូលនាងមច្ឆា ខណ្ឌជ្រោយចង្វា មួយទីតាំងទៀត ហើយទីតាំងទាំង ២នេះ នឹងការរៀបចំបណ្តាញទឹក ភ្លើង និងបង្គន់អនាម័យយ៉ាងល្អ ប្រសើរ ផងដែរ៕ដោយ៖ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print