ខេត្តសៀមរាប៖ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ទាំងអស់ មេត្តាជ្រាប ថា ៖ រដ្ឋបាលខេត្តសៀមរាប បានរៀបចំប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និង សំពះ ព្រះ ខែ អកអំបុក រយៈពេល ៤ថ្ងៃ ខាងមុខនេះ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៥-២៨ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ ចាប់ពីអតីតស្ពានមន្ទីរទេសចរណ៍ ដល់ស្ពានវត្តដំណាក់ (ផ្សារចាស់) ដោយមានរៀបចំការប្រណាំងទូក បណ្តែត ប្រទីប តាំងពិព័រណ៍ ប្រគុំតន្ត្រី សម្ដែងសិល្បៈកម្សាន្តនានាជាច្រើន ព្រមទាំងមានការបាញ់កាំជ្រួចអបអរសាទរ ពេលរាត្រីផងដែរ។ ក្នុងន័យនេះ ដើម្បីធានាបាននូសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងបញ្ចៀសការ កកស្ទះចរាចរណ៍ រដ្ឋបាលខេត្តសូមផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី២៥-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ចាប់ពីម៉ោង១២៖០០នាទី ដល់ម៉ោង ០២៖០០នាទីទាបភ្លឺ នៅចំណុចទីតាំង និងផ្លូវសំខាន់ៗ មួយចំនួនក្នុងក្រុងសៀមរាប ដូចមានក្នុងផែនទីឧបសម្ព័ន្ធ និងដូចខាងក្រោម។
ឈ្មោះទូក-ង ទាំង៣២ទូក ដែលនឹងត្រូវចូលរួមប្រណាំងក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និង សំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅនៅតាមដងស្ទឹងសៀមរាប ខេត្តសៀមរាប នាថ្ងៃទី២៦ និងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ រួមមាន ៖
១. ទូកឈ្មោះ ហនុមាន របស់អង្គភាពសាលាខេត្តសៀមរាប ,
២. ទូកឈ្មោះ អង្គរមានជ័យ របស់អង្គភាពយោធភូមិភាគទី៤ ,
៣. ទូកឈ្មោះ ព្រះនរាយសែនជ័យបារមីភ្នំគូលែន របស់អង្គភាពកងពលធំអន្តរាគមន៍លេខ២ ,
៤. ទូកឈ្មោះ គ្រុឌមាសសែនជ័យ របស់អង្គភាពកងរាជអាវុធហត្ថខេត្ត ,
៥. ទូកឈ្មោះ នាគទេពមានជ័យបារមីព្រះអង្គខ្មៅ របស់អង្គភាពស្នងការដ្ឋាននគរបាលខេត្ត
៦. ទូកឈ្មោះ នាគអង្គរមានជ័យ របស់អង្គភាពសភាពាណិជ្ជកម្មសៀមរាប-ឧត្តរមានជ័យ
៧. ទូកឈ្មោះ ហង្សចន្ទមានជ័យបារមីមហានគរ របស់អង្គភាពសាខាពន្ធដាខេត្ត ( ទូកនារី )
៨. ទូកឈ្មោះ រំដួលសែនជ័យបារមីអង្គរ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្ត
៩. ទូកឈ្មោះ ហង្សមាសមានឫទ្ធិ របស់មន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុខេត្ត
១០. ទូកឈ្មោះពិស្ណុការសែនជ័យ របស់មន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្ត
១១. ទូកឈ្មោះ គោកចារមានជ័យ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដីខេត្ត
១២. ទូកឈ្មោះ អឹមវីមានជ័យ បារមីវត្តខាំកឺត របស់ខេត្តព្រះវិហារ
១៣. ទូកឈ្មោះ ស.អ.រះថ្មីតេជបារមីរស្មីអង្គរ របស់សាកលវិទ្យាល័យអង្គរ
១៤. ទូកឈ្មោះ សៀមរាបក្រុងមរតកអង្គរ របស់រដ្ឋបាលក្រុងសៀមរាប
១៥. ទូកឈ្មោះ យាយទេពសំដែងឫទ្ធិ របស់រដ្ឋបាលក្រុងសៀមរាប ( ទូកនារី )
១៦. ទូកឈ្មោះ ចាយ៉ាហៅសែនជ័យ របស់សណ្ឋាគារចាយ៉ាហៅ
១៧. ទូកឈ្មោះ អភិវឌ្ឍន៍សែនជ័យបារមីសន្តិភាព របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និង រតនាគារខេត្ត
១៨. ទូកឈ្មោះ ពាមសាមគ្គីមានជ័យ របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត និង មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត
១៩. ទូកឈ្មោះហនុមានសែនជ័យបារមីវត្តសសៃពង របស់អង្គភាពរដ្ឋាករស្វយ័ត និង រដ្ឋបាលស្រុកក្រឡាញ់
២០. ទូកឈ្មោះ តេជោធិបតីបារមីបាគង របស់អង្គភាពសាខាគយ និងរដ្ឋាករខេត្ត និង រដ្ឋបាលស្រុកប្រាសាទបាគង
២១. ទូកឈ្មោះ ស្រីស្នំសែនជ័យបារមីសាលាដំបូង របស់អង្គភាពសាលាដំបូងខេត្ត និង រដ្ឋបាលស្រុកស្រីស្នំ
២២. ទូកឈ្មោះ សូទ្រនិគមសែនជ័យបារមីតាពេជ្រ របស់រដ្ឋបាលស្រុកសូទ្រនិគម និង រដ្ឋបាលស្រុកស្វាយលើ
២៣. ទូកឈ្មោះ ព្រះខ័នសឹកបន្ទាយស្រីជីក្រែងមានជ័យបារមីតាគង់ របស់មន្ទីរបរិស្ថានខេត្ត , រដ្ឋបាលស្រុកជីក្រែង និង រដ្ឋបាលស្រុកបន្ទាយស្រី
២៤. ទូកឈ្មោះ អង្គរជុំសែនជ័យ របស់រដ្ឋបាលស្រុកអង្គរជុំ និង រដ្ឋបាលស្រុកវ៉ារិន ( ទូកនារី )
២៥. ទូកឈ្មោះ តារាជ្យមានជ័យបារមីដំបងដែក របស់មន្ទីរមុខងារសាធារណៈខេត្ត , មន្ទីរប្រៃសណីយ៍ និង ទូរគមនាគមន៍ខេត្ត និង មន្ទីររ៉ែ និង ថាមពលខេត្ត
២៦. ទូកឈ្មោះ បារមីនាគរាជតេជោសែនជ័យ របស់មន្ទីរព័ត៌មានខេត្ត . មន្ទីរធម្មការ និង សាសនាខេត្ត និង មន្ទីរឧស្សាហកម្ម បច្ចេកវិទ្យា និង នវានុវត្តន៍ខេត្ត
២៧. ទូកឈ្មោះនាគាធិបតីបារមីនាងកែវ របស់មន្ទីរទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និង អធិការកិច្ច និង នាយកដ្ឋានគាំពារ និង អភិរក្ស
២៨. ទូកឈ្មោះ ហនុមានសែនជ័យ របស់អង្គភាពតំបន់ប្រតិបត្តិការសឹករងខេត្ត , មន្ទីរធនធានទឹក និង ឧតុនិយមខេត្ត និង មន្ទីរ សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទាខេត្ត
២៩. ទូកឈ្មោះពលខណ្ឌអូប៊ីទីមុនីរង្សីមានឫទ្ធិ របស់រដ្ឋបាលស្រុកពួក , មន្ទីរពាណិជ្ជកម្មខេត្ត , រដ្ឋបាលស្រុកអង្គរធំ និង អង្គភាពអាកាសយានដ្ឋានអន្តរជាតិ
៣០. ទូកឈ្មោះ មហាសាល របស់មន្ទីរទេសចរណ៍ខេត្ត , មន្ទីរការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត , សមាគមក្លឹបទេសចរណ៍ និង WE-T-GROUP
៣១. ទូកឈ្មោះ បាគងមានជ័យបារមីមានឫទ្ធិ របស់អង្គភាពធនាគារជាតិសាខាខេត្តសៀមរាប និង
៣២. ទូកឈ្មោះ សន្ទុះនាគខ្មៅ របស់សាលាមធ្យមសិក្សាឯកជនក្នុងក្រុងសៀមរាបទាំង២២ , សាកលវិទ្យាល័យបញ្ញាសាស្ត្រ និង សាកលវិទ្យាល័យយូស៊ី ៕