នគរបាលចរាចរណ៍ផ្លូវគោក ដាក់ផែនការរៀបចំសណ្តាប់ធ្នាប់ សម្រួលចរាចរណ៍ និងបិទផ្លូវសំខាន់ៗមួយចំនួន ក្នុងរាជធានីភ្នំពេញ​ នាឱកាសព្រះរាជពិធីបុណ្យអុំទូក

ចែករំលែក៖

ភ្នំពេញ​៖​ ដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សែម រតនា ស្នងការរង ទទួលផែនការងារនគរបាលសណ្តាប់ធ្នាប់ និងទទួលដឹកនាំការងារការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ​ បានដឹកនាំមន្ត្រីនគរបាលសណ្តាប់ធ្នាប់-ចរាចរណ៍ ប្រចាំការនៅគោលដៅB ចូលរួមប្រជុំជួរត្រួតពិនិត្យវត្តមានជាក់ស្តែង ដើម្បីដាក់ផែនការរៀបចំសណ្តាប់ធ្នាប់ សម្រួលចរាចរណ៍ និងបិទផ្លូវសំខាន់ៗមួយចំនួន ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និង សំពះព្រះខែ។

សូមជម្រាបជូនថា​ លោកស្នងការនគរបាលរាជធានីភ្នំពេញ កាលពីព្រឹកមិញនេះ​ បានអញ្ជើញអមដំណើរឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ អញ្ជើញសំណេះសំណាលផ្តាំផ្ញើដល់កងកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលប្រចាំការការពារនៅតំបន់A3 សរុបចំនួន៧០០នាក់ ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និង សំពះព្រះខែ និងបាននាំយកថវិកាមួយចំនួនឧបត្ថម្ភលើកទឹកចិត្ត ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ 

គួរបញ្ជាក់ថា​ ដោយមានការយកចិត្តទុកដាក់ចំពោះ​កងកម្លាំង​ដែលកំពុង​ឈរជើង​នៅតាមគោលដៅក្នុងឱកាសបុណ្យអ៊ុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ​ លោកឧត្តមសេនីយ៍​ឯក​ ជួន​ ណារិន្ទ​ ក៏បានអញ្ជើញនាំយកសម្ភារៈមួយចំនួនដូចជា៖ អាវពោងសុវត្ថិភាព ចំនួន៨០, ពោងកងសុវត្ថិភាព ចំនួន៣០, មីក្រូហ្វូន ចំនួន០៤, ខ្សែពួរ ចំនួន៥ដុំ, ដំបងពិល ចំនួន២០ ចែកជូនមន្ត្រីនគរបាលចរាចរណ៍ផ្លូវទឹក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីប្រើប្រាស់ និងចូលរួមរក្សាសន្តិសុខ សុវត្ថិភាពជូនកីឡាករ កីឡាការិនីនិងប្រជាពលរដ្ឋផងដែរ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print