ខេត្តព្រះសីហនុ ៖ នេះជាសកម្មភាពការងារកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ចុះបំពេញភារកិច្ចតាមគោលដៅការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក (សម្រាប់ថ្ងៃទី១) ។
សូមបញ្ជាក់ថា៖ អនុវត្តតាមបទបញ្ជាយ៉ាងម៉ឹងម៉ាត់ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ កម្លាំងកងរាជអាវុធហត្ថខេត្ត រួមនឹងតាមបណ្តាមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ស្នាក់ការសន្តិសុខ ល្បាតចល័តតាម ឈរជើងតាមគោលដៅសំខាន់ៗក្នុងភូមិសាស្រ្ត អនុវត្តតាមផែនការការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ក្នុងឱកាស ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយ:ពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី២៦-២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់សាធារណៈ ជូនដល់ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍បរទេស ដែលនឹងអញ្ជើញមកលេងកម្សាន្តក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ ៕