ឆ្លងចរន្តអគ្គិសនីបណ្ដាលឲ្យផ្ទះមួយខ្នងឆេះម៉ត់នៅស្រុកខ្សាច់កណ្ដាលឆ្លងចរន្តអគ្គិសនីបណ្ដាលឲ្យផ្ទះមួយខ្នងឆេះម៉ត់នៅស្រុកខ្សាច់កណ្ដាល

ចែករំលែក៖

ខេត្តកណ្ដាល: ផ្ទះមួយខ្នងត្រូវបានអគ្គីភ័យលេបត្របាក់ទាំងស្រុង ដោយសារឆ្លងចរន្តអគ្គិសនី នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង២១និ៥០នាទី នៅចំណុចភូមិកណ្ដាល ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ផ្ទះរងការខូចខាតចំនួន០១ខ្នង ទំហ៊ំ 7x15m ធ្វើអំពីឈើប្រក់ក្បឿង ថ្មក្រោមជនរងគ្រោះ ម្ចាស់ឈ្មោះ ចំរើន (ប្តី) និងឈ្មោះ ស្រីមុំ (ប្រពន្ធ) ។ ខូចខាតៈ ឆេះសៀវភៅគ្រួសារ សំបុត្រកំណើត អត្តសញ្ញាណបណ្ណ័ ប្លង់ដី ខោអាវ .ថវិការមួយចំនួន .ម៉ាសុីនអារឈើ ម៉ូទរ័កាត់ដែក ម៉ាសុីនបោកខោអាវ ទូរទស្សន៍ កាមេរ៉ាសុវត្ថិភាព និងសំភារះប្រើប្រាស់មួយចំនួនទៀត។
ប្រភពដដែលបន្តថា នៅថ្ងៃកើតហេតុវេលាម៉ោង២១និង៥០នាទី ជនរងគ្រោះទាំងពីរនាក់ប្តីប្រពន្ធកំពុងតែដេកក្នុងបន្ទប់ក្រោមផ្ទះស្រាប់តែឮសំលេងផ្ទុះអំពូលភ្លើងនៅលើផ្ទះបណ្ដាលអោយមានភ្លើងឆាបឆេះលើផ្ទះភ្លាមនោះជនរងគ្រោះប្តីប្រពន្ធបាននាំគ្នាបណ្ដើរម៉ូតូចេញពីក្នុងបន្ទប់និងស្រែកឆោឡោអោយអ្នកជិតខាងជួយហើយអ្នកជិតខាងបានជួយបាញ់ទឹកនិងរាយការណ៍ប្រាប់សមត្ថកិច្ច ភ្លាមនោះកំលាំងប៉ុស្តិ៍សន្លុង ក្រុមប្រឹក្សាឃុំ កំលាំងប្រជាការពារ កំលាំងអធិការដ្ឋានស្រុកបានប្រើប្រាស់ឡានទឹកបាញ់អស់ចំនួនពីរឡានស្មើ១៤ម៉ែត្រគីបទើរលត់ចប់សព្វគ្រប់នៅវេលាម៉ោង២២និង៤០នាទី៕ដោយ៖ស្អាងជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print