មន្ត្រីយោធា ដែលវាយសន្តិសុខមួយពិល បណ្តាលឲ្យបែកក្បាល ហើយទារឲ្យជនរងគ្រោះសងថ្លៃពិលនោះ ត្រូវបាននគរបាលខណ្ឌពោធិ៍សែនជ័យ បញ្ជូនទៅតុលាការ ឮថាមានអត់រត់ការអោយផុតពីសំណាញ់ច្បាប់មែន ? 

ចែករំលែក៖

ភ្នំពេញ ៖ មន្ត្រីយោធា ពេលដែល ខ្លួនស្រវឹង បញ្ចេញនូវចរិកកោងកាច អាងអំណាច អំនួតកេងក្អាង ថាស្គាល់អ្នកធំនេះ អ្នកធំនោះ អ្នកខ្លះសុទ្ធតែកូនចៅរបស់ខ្លួន យកពិល

វាយសន្តិសុខម្នាក់ មួយពិលបណ្តាលឲ្យបែកក្បាល ហើយទាមទារឲ្យជនរងគ្រោះសងថ្លៃពិលទៀតនោះ ត្រូវបាននគរបាលខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

សូមបញ្ជាក់ថា បណ្តាលឱ្យផ្ទុះការរិះគន់យ៉ាងខ្លាំងលើបណ្តាញសង្គម ដែលមន្ត្រីយោធារូបនេះ អាងអំណាច អាងបុណ្យស័ក្តិរបស់ខ្លួន ទៅផឹកស្រាស្រវឹងបង្កអំពើហិង្សាទៅលើជនរង់គ្រោះ ព្រមទាំងជេងប្រមាថ គំរាមបាញ់ទៅលើសមត្ថកិច្ចមូលដ្ឋានដែលចុះទៅជួយអន្តរាគមន៍។

ជុំវិញករណីនេះ ប្រជាពលរដ្ឋបានសំណូមពរឱ្យថ្នាក់ដឹកនាំ ក៏ដូចជាស្ថាប័នតុលាការចាត់វិធានការយ៉ាងតឹងរឹងបំផុត ខណៈដែលជនបង្ក សាច់ញាតិជនបង្កកំពុងស្វែងការអន្តរាគមន៍ ចង់ឱ្យដោះលែងជនបង្កឱ្យនៅក្រៅឃុំ។

សូមបញ្ជាក់ថា : នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣  ជនសង្ស័យរូបនេះមានឈ្មោះ ហ៊ូ សុធា អាយុ៥២ឆ្នាំ មុខរបរនៅផ្ទះស្នាក់នៅភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ដោយឡែកជនរងគ្រោះឈ្មោះ អ៊ុម កួក អាយុ៤៧ឆ្នាំ ស្នាក់នៅភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
យោងតាមការបំភ្លឺរបស់ឈ្មោះ នឿន វាសនា អាយុ៣៤ឆ្នាំ មុខរបរសន្តិសុខ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុនៅថ្ងៃទី២៤ ខែវិច្ឆកា ឆ្នាំ២០២៣ វេលាម៉ោង ១និង០០នាទី ខ្លួនកំពុង តែយាមនៅច្រកចូលបុរីពិភពថ្មី ត្រពាំងថ្លឹងជាប់ធានាគារ ABA ស្ថិតនៅភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
ពេលនោះស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក TOYOTA TUNDRA ពណ៌ស ផ្លាកលេខភ្នំពេញ 2BF-1127 បើកបរដោយជននេះ មកដល់ចំណុចច្រកចូលបុរីដែលស្ថិត នៅទីតាំងខាងលើហើយបានបុករបងបុរី រួចចូលទៅខាងក្នុងបាត់។
បន្ទាប់ពីកើតហេតុឈ្មោះ នឿន វាសនា បានបោះដៃតាមអាយកូមទៅប្រធានសន្តិសុខដែលជាជនរងគ្រោះឈ្មោះ អីម កួក កំពុងតែជិះម៉ូតូល្បាតនៅក្នុងបុរីបានរយៈពេលជាង៥នាទី ជនរងគ្រោះបានជិះម៉ូតូមកដល់កន្លែងកើតហេតុហើយជនសង្ស័យខាងលើក៏បានបើករថយន្តត្រឡប់មកដល់កន្លែងកើតហេតុវិញដែរ។
ពេលបើករថយន្តមកដល់កន្លែងកើតហេតុ ជននេះបានស្រែកគំរាមបាញ់ជនរងគ្រោះបំបែកក្បាល រួចចុះពីលើរថយន្តកាន់ពិលដែកពណ៌ខ្មៅដេញវាយជនរងគ្រោះ ហើយជនរងគ្រោះរត់ ពេលនោះជនសង្ស័យបានគប់ពិល ទៅចំលើផ្ទៃមុខនៃចុងចិញ្ចើមខាងឆ្វេងបណ្តាលឲ្យរបួសបែកចេញឈាម។
ក្រោយពីកើតហេតុ ជនរងគ្រោះបាននាំគ្នាឃាត់ជនសង្ស័យរួមទាំងវត្ថុតាងយកមក ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ សួរនាំ ប៉ុន្តែជនសង្ស័យមិនព្រមប្រាប់ និងឆ្លើយនោះទេ។
តាមសេចក្តីរាយការណ៍របស់សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នៅពេលកម្លាំងនគរបាលចុះទៅជួយអន្តរាគមន៍នោះ ជនខាងលើនេះបានស្រែកជេរ និងគំរាមបាញ់មកដល់សមត្ថកិច្ចទៀត។ ដោយអនុវត្តតាមច្បាប់ កម្លាំងនគរបាលបានចាប់បញ្ជូនមកប៉ុស្តិ៍នគរបាល និងបញ្ជូនបន្តទៅកាន់អធិការដ្ឋាន នគរបាលខណ្ឌចាត់ការបន្ត។

ទីបំផុត ! ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅសាលាដំបូងអនុវត្តបន្តតាមនីតិវិធី។ ដូច្នេះហើយបានគេតែងនិយមនិយាយថា, ទឹកប្ដូរនិស្ស័យ ស្រាចូលខ្លួន អត្តចរិតនៃលក្ខណៈបុគ្គលខ្លះ គឺបង្ហាញឲ្យឃើញពីសារជាតិពិត បាត់បង់សេចក្តីថ្លៃថ្នូរ សីលធម៌សង្គម ចេញអំនួត ប្រមាថមើលងាយអ្នកដទៃ ប្រើហិង្សា ។ ដល់ពេលខ្លួនស្វាងពីស្រវឹង ទើបដឹងថាអំពើដែលបានប្រព្រឹត្ត ទៅលើអ្នកដទៃ ជាបទល្មើសព្រហ្មទណ្ឌ បាត់បង់កិត្តិយស សេចក្តីថ្លៃថ្នូរ ។

គេកំពុងចាំតាមដានផងដែរថា, តើមាននរណាដែលហ៊ានចេញមុខ មករត់ការ ជួយអន្តរាគមន៍ជនសង្ស័យរូបនេះ ដើម្បីរួចផុតពីសំណាញ់ច្បាប់ ខណៈវិស័យយុត្តិធម៌នេះ ត្រូវបានពង្រឹង កំណែទម្រង់ ផ្ដល់យុត្តិធម៌សង្គម នៃប្រទេសគ្រប់គ្រងដោយច្បាប់ ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print