ខេត្តព្រៃវែង៖ លោក ឧត្តមសេនីយ៍ត្រី ឯក សៅដា ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដឹកនាំកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុង-ស្រុក ក្នុងខេត្តព្រៃវែង ចូលរួមការពារសន្តិសុខ សណ្ដាប់ធ្នាប់ ជូនប្រតិភូអមដំណើរទូក និងក្រុមកីឡាករទូក “ង” ខេត្តព្រៃវែង ដែលចូលរួមក្នុងព្រះរាជពិធីពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅរាជធានីភ្នំពេញ ដើម្បីធានាឱ្យបាននូវសុខសុវត្ថិភាពទាំងទៅទាំងមក ។
មិនតែប៉ុណ្ណោះ កម្លាំងនគរបាលខេត្តព្រៃវែង ក៏បានឈរជើងតាមគោលដៅសំខាន់ និងប្រចាំការទាំងយប់ទាំងថ្ងៃ ២៤ម៉ោង លើ ២៤ម៉ោង ដើម្បីការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងសុខសុវត្ថិភាព ជូនថ្នាក់ដឹកនាំ ក្រុមកីឡាករទូក “ង” ភ្ញៀវទេសចរជាតិ និងអន្តរជាតិ និងប្រជាពលរដ្ឋប្រជាពលរដ្ឋមកពីទីជិតឆ្ងាយចូលរួមទស្សនា ក៏ដូចជាលេងកម្សាន្តក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅរាជធានីភ្នំពេញ ។
សូមបញ្ជាក់ថា ខេត្តព្រៃវែង បានបញ្ជូនទូកចំនួន ៤៩ទូក ទៅចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅមុខព្រះបរមរាជវាំង រាជធានីភ្នំពេញ រយៈពេល ៣ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី ២៦-២៧ និង ២៨ ខែ វិច្ឆិកា ឆ្នាំ ២០២៣ ដោយក្នុងនោះរួមមាន៖ ទូកងខ្នាតវែង ចំនួន ១៧ទូក និង ទូកងខ្នាតខ្លី ចំនួន ៣២ទូក ផងដែរ ។
នេះគឺជាបេសកកម្មរបស់នគរបាលខេត្តព្រៃវែង ក្នុងការចូលរួមសហការការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងសុខសុវត្ថិភាពជូនថ្នាក់ដឹកនាំ ក្រុមកីឡាករទូកង ភ្ញៀវទេសចរជាតិ និងអន្តរជាតិ រួមនិងបងប្អូនប្រជាពលរដ្ឋមកពីគ្រប់ទិសទី ដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត ដើម្បីឱ្យព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ប្ររព្ធឡើងបានដោយល្អប្រសើរ ៕