ប្រធានតំបន់នៃរដ្ឋធានីបារាំងបាននិយាយកាលពីថ្ងៃអង្គារថា តម្លៃសំបុត្ររថភ្លើងក្រោមដីនៅប៉ារីសនឹងកើនឡើងស្ទើរតែទ្វេដងក្នុងអំឡុងពេលកីឡាអូឡាំពិកឆ្នាំ២០២៤ ដោយបន្ថែមថា អ្នកស្រុកដែលមានលិខិតឆ្លងដែននឹងត្រូវបានការពារពីការកើនឡើងបណ្តោះអាសន្នហើយភ្ញៀវនឹងត្រូវបានគិតប្រាក់តម្លៃសមរម្យ។
អភិបាលក្រុងប៉ារីសបានព្រមានកាលពីសប្តាហ៍មុនថា សេវាដឹកជញ្ជូនសាធារណៈដែលផ្តល់ដោយអាជ្ញាធរក្នុងតំបន់នឹងមិនគ្រប់គ្រាន់ក្នុងអំឡុងពេលព្រឹត្តិការណ៍នេះ។ កីឡាអូឡាំពិកនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ខែកក្កដាដល់ថ្ងៃទី១១ ខែសីហានិងប៉ារ៉ាឡាំពិកចាប់ពីថ្ងៃទី២៨ ខែសីហាដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤។
ប្រធានតំបន់លោកស្រី Valerie Pecresse បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា “ក្នុងអំឡុងពេលកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកតំបន់ Ile de France នឹងបង្កើនការផ្តល់ជូនការដឹកជញ្ជូនរបស់ខ្លួនយ៉ាងខ្លាំង។ យើងនឹងបង្កើតលិខិតឆ្លងដែនថ្មី “Paris 2024 pass” ដែលនឹងអនុញ្ញាតឱ្យភ្ញៀវទេសចរធ្វើដំណើរឆ្លងកាត់តំបន់ Ile de France ទាំងមូល។ ការអនុញ្ញាតនេះនឹងត្រូវចំណាយ១៦អឺរ៉ូក្នុងមួយថ្ងៃ និងរហូតដល់៧០អឺរ៉ូក្នុងមួយសប្តាហ៍”។
លោកស្រីបញ្ជាក់ថា សំបុត្ររថភ្លើងក្រោមដីសម្រាប់ការធ្វើដំណើរតែមួយនឹងមានតម្លៃ៤អឺរ៉ូ (៤.៣៨ដុល្លារ) សម្រាប់រយៈពេលពីថ្ងៃទី២០ ខែកក្កដា ដល់ថ្ងៃទី៨ ខែកញ្ញា ដោយបន្ថែមថា អ្នករស់នៅក្នុងតំបន់ដែលមានលិខិតឆ្លងដែនធម្មតាប្រចាំខែ ឬប្រចាំឆ្នាំនឹងមិនរងផលប៉ះពាល់ទេ។
សំបុត្រប្រចាំខែជាធម្មតាមានតម្លៃ៨៤.១០អឺរ៉ូ ខណៈដែលការធ្វើដំណើរតែមួយបច្ចុប្បន្នមានតម្លៃ២.១០អឺរ៉ូ។ កាល ពី សប្តាហ៍ មុនអភិបាល ក្រុង ប៉ារីស បានអះអាង ថា រដ្ឋធានី បារាំង នឹង មិន បាន ត្រៀម ខ្លួន ជា ស្រេច ក្នុង លក្ខខណ្ឌ នៃ ការ ដឹក ជញ្ជូន។
រដ្ឋមន្ត្រីដឹកជញ្ជូន Clement Beaune បានគាំទ្រលោកស្រី Pecresse កាលពីថ្ងៃអង្គារដោយនិយាយថា ទីក្រុងប៉ារីសនឹងរួចរាល់សម្រាប់ការប្រកួត ពិសេសសំខាន់ណាស់ដែលមិនមានការផ្លាស់ប្តូរសម្រាប់ប្រជាជនប៉ារីសក្នុងអំឡុងពេលប្រកួត” ៕ (រូបភាព ៖Reuters/CNA)