លោក សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា អនុញ្ញាតឱ្យ សមាគមដឹកជញ្ជូនអ្នកដំណើរផ្លូវគោកកម្ពុជា ចូលជួបសម្ដែងការគួរសម

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យ សមាគមដឹកជញ្ជូនអ្នកដំណើរផ្លូវគោកកម្ពុជា ចូលជួបសម្ដែងការគួរសម ព្រមទាំងបានពិភាក្សាទៅលើបញ្ហា ក៏ដូចជាសំណើ និងសំណូមពរពាក់ព័ន្ធទៅនឹងប្រតិបត្តិករដឹកជញ្ជូនអ្នកដំណើរផ្លូវគោក ក្នុងស្រុក និងក្រៅប្រទេស។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី លោករដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយករង តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងសមាជិក នៃសមាគមដឹកជញ្ជូនអ្នកដំណើរផ្លូវគោកកម្ពុជា ជាច្រើនរូបផងដែរ។

នាឱកាសនោះ លោក ឆឹម ចំណាន ប្រធានសមាគមដឹកជញ្ជូនអ្នកដំណើរផ្លូវគោកកម្ពុជា បានមានប្រសាសន៍ថ្លែងអំណរគុណដល់ លោកសន្តិបណ្ឌិត រដ្ឋលេខាធិការប្រចាំការ ដែលបានអនុញ្ញាតឱ្យរូបលោក ព្រមទាំងសមាជិក ចូលជួបសម្ដែងការគួរសមនាឱកាសនេះ។ ជាកិច្ចបន្ត លោកប្រធានសមាគម បានរាយការណ៍ជូន លោករដ្ឋលេខាធិការប្រចាំការ ក៏ដូចជាអង្គប្រជុំ អំពីកិច្ចការងារដែលពាក់ព័ន្ធនៅក្នុងវិស័យដឹកអ្នកដំណើរផ្លូវគោកក្នុងស្រុក និងដឹកជញ្ចូនឆ្លងដែន ចាប់តាំងពីមានវិបត្តិកូវីដ១៩ រហូតមកដល់បច្ចុប្បន្ននេះ។

ទន្ទឹមនឹងនេះ លោកសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ជារួមគោលការណ៍របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃ គឺមិនណែនាំឱ្យមន្ត្រីធ្វើការខុសពីច្បាប់នោះទេ ហើយការងារដែលអនុវត្តជាប្រចាំ គឺត្រូវធ្វើឱ្យបានលឿនដោយមានប្រសិទ្ធភាព និងតម្លាភាពបំផុត។

លោកសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា បានមានប្រសាសន៍បន្ថែមថា សម្រាប់សំណើ និងសំណូមពរដែលសមាគមបានលើកឡើងនូវចំណុចមួយចំនួន ក្រសួងក៏បានធ្វើការពិនិត្យ និងដោះស្រាយនាពេលកន្លងមក ដោយឡែកសម្រាប់សំណើរមួយចំនួនទៀតលោករដ្ឋលេខាធិការប្រចាំការ នឹងឲ្យក្រុមការងារធ្វើការសិក្សា វាយតម្លៃបន្ថែម ដើម្បីដាក់ជូន លោមអភិសន្តិបណ្ឌិត ធ្វើការពិនិត្យតាមការជាក់ស្ដែង។ លោករដ្ឋលេខាធិការប្រចាំការ បានបញ្ជាក់បន្ថែមថា គួរមានជំនួបបែបនេះឱ្យបានញឹកញាប់ ដើម្បីឱ្យបញ្ហាប្រឈមទាំងឡាយ ងាយស្រួលក្នុងការដោះស្រាយ និងកាត់បន្ថយភាពតានតឹងបានមួយចំណែកផងដែរ៕

...

ដោយ ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print