យានយន្តល្មើសចំនួន ៥៤គ្រឿងទៀត ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ​៖​ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣​នេះ​ បានបង្ហាញពី​លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក បានរកឃើញយានយន្តល្មើសចំនួន ៥៤គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសកម្ពុជា។

របាយការណ៍ដដែល​បន្តថា​ ក្នុងប្រតិបត្តិការនោះ​ កម្លាំង​ជំនាញ​ ដាក់គោលដៅសរុបចំនួន ៥១គោលដៅ មានយានយន្តចូលគោលដៅចំនួន ១៤៧គ្រឿង, រថយន្តធំ ០គ្រឿង, រថយន្តតូច ១០គ្រឿង និងម៉ូតូ ១៣៧គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៥៤គ្រឿង  រថយន្តធំ ០គ្រឿង រថយន្តតូច ០៦គ្រឿង និងម៉ូតូចំនួន ៤៨គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

តាមរបាយការណ៍លទ្ធផលរយៈពេល ២៩ថ្ងៃ ពីថ្ងៃទី១-២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ១៥,៥៨២គ្រឿង រថយន្តធំ ២៧៨គ្រឿង រថយន្តតូច ២,៩៥៣គ្រឿង ម៉ូតូ ១២,៣៥២គ្រឿង  ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ១១,៩៣៦គ្រឿង, រថយន្តធំ ៩៣គ្រឿង, រថយន្តតូច ១,៥១៥គ្រឿង និងម៉ូតូ ១០,៣២៨គ្រឿង (១០,៣២៨ករណី) ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពចរាចរណ៍យ៉ាងល្អប្រសើរ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print