ខេត្តកណ្ដាល: ជនសង្ស័យម្នាក់ ទើបផឹកស្រាបៀអស់មួយកំប៉ុងកន្លះ គេតេហៅជួប ដោយបានយកកណ្ដៀវតាមខ្លួន ពុំដឹងជាមានរឿងហេតុអ្វីបានយកកណ្ដៀវខ្វាងកាប់ទៅលើគូរណាត់ជួប បណ្ដាលឲ្យដាច់ស្លឹកត្រចៀករងរបួសធ្ងន់ ។ ករណីនេះ បានកើតឡើងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៨និង១០នាទី នៅចំណុចភូមិដំរីឆ្លង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។
មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឆ្លាង ថាត ភេទប្រុស អាយុ៣៨ឆ្នាំជនជាតិខ្មែរ មុខរបរ.កសិករ មានទីលំនៅភូមិដំរីឆ្លង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល របួសមុតដាច់ស្លឹកត្រជៀកខាងឆ្វេងមុតដល់ករ(ធ្ងន់) ។ ជនសង្សយ័ឈ្មោះ សឿន ប៊ុនធឿន ភេទ ប្រុសអាយុ២៨ឆ្នាំ ជនជាតិខ្មែរ
មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិដំរីឆ្លង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។ វត្ថុតាងចាប់យក
.កណ្ឌៀវខ្វាងដងឬស្សីចំនួន០១។
ប្រភពដដែលបន្តថា កន្លងមក ជនសង្ស័យនិងជនរងគ្រោះជាមនុស្សរាប់អានគ្នានិងផឹកស៊ីជាមួយគ្នាញឹកញាប់ដែរ លុះមកដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០២៣ វេលាម៉ោង១៧ជាង ខណ:ជនសង្ស័យកំពុងផឹកស្រាបៀជាមួយបងប្អូននៅផ្ទះអស់ចំនួន១កំប៉ុងកន្លះ ស្រាប់តែជនរងគ្រោះតេហៅជនសង្ស័យអោយមកជួប ភ្លាមនោះជនសង្ស័យក៏ទៅជួបដោយយកកណ្ដៀវខ្វាងទៅជាមួយផងដែរ ។ លុះបានជួបគ្នាហើយ ដោយពុំដឹងជាមានរឿងហេតុអ្វី ក៏ស្រាប់ជនសង្ស័យបានយកកណ្ដៀវខ្វាងកាប់ទៅលើជនរងគ្រោះ បណ្ដាលឲ្យដាច់ស្លឹកត្រខៀកខាងឆ្វេង និងត្រូវក បណ្ដាលឲ្យរងរបួសធ្ងន់ ។ ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះ ត្រូវបានបងប្អូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកជសង្ស័យ ត្រូវបានសមត្ថកិច្ច
ប៉ុស្តិ៍ស្អាងភ្នំ សហការជាមួយប្រជាការពារ ចុះមកដល់កន្លែងកើតហេតុ រួចឃាត់ខ្លួនយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលដើម្បីធ្វើការសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ជនរងគ្រោះ ហៅខ្លួនអោយជួបខ្លួន ហើយខ្លួនក៏បានដាក់កណ្ដៀវខ្វាងទៅតាម ខណ:ឃើញជនរងគ្រោះភ្លាមក៏កាប់ចំនួនមួយកណ្ដៀវបណ្ដាលឲ្យរបួសធ្ងន់ហើយគេចខ្លួនមកផ្ទះ។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕ដោយ៖ស្អាងជ័យ