តៃវ៉ាន់រងការបំផ្លាញដោយសារខ្យល់ព្យុះ Nepartak

ចែករំលែក៖

ព្យុះសង្ឃរា Nepartak បានបក់បោកចូលដីគោកតំបន់ Taimali កោះតៃវ៉ាន់ នៅវេលាម៉ោង៥និង៥០នាទីព្រឹកថ្ងៃទី៨ ខែកក្កដា ដោយមានល្បឿងខ្យល់ចាប់ពី ១៦០-២០២គីឡូម៉ែត្រក្នុងមួយម៉ោង។ នៅពេលនេះព្យុះកំពុងតែដើរចូលជ្រៅនៅក្នុងកោះតៃវ៉ាន់ជាបន្តទៀត។

...

មជ្ឈមណ្ឌុលព្យាករណ៍អាកាសធាតុតៃវ៉ានបានឲ្យដឹងថា ព្យុះនេះមានល្បឿងខ្យល់ខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ១៩៥៥ មកទល់ពេលនេះ។ តំបន់ជាច្រើននៅកោះតៃវ៉ានត្រូវដាក់ភ្លើង ។ ព្យុះ Nepartak ពេលចូលដល់ដីគោកក៏បានផ្លាស់ប្តូរទិសដៅនិងល្បឿនក្នុងការធ្វើដំណើរ។

នៅពេលនេះព្យុះកំពុងតែស្ថិតនៅតំបន់ភាគខាងលិខកោះតៃវ៉ាន់ ដោយធ្វើដំណើរឆ្ពោះទីកាន់ទិសពាយព្យដោយធ្វើដំណើរបាន ១៣គីឡូម៉ែត្រក្នុងមួយម៉ោង។

តាមការព្យាករព្យុះនេះបង្ករឲ្យមានភ្លៀងធ្លាក់ខ្លាំង និងខ្យល់កន្ត្រាក់។ បណ្តាលខេត្តក្រុងនៅភាគខាងជើងមានល្បឿនខ្យល់ប្រមាណជាង ១០០គីឡូម៉ែត្រក្នុងមួយម៉ោង។ បណ្តាខេត្តនៅភាគខាងជើងស្ថិតនៅក្នុងគម្រិតប្រកាសអាសន្នរហូតដល់រំលងអាធ្រាតយប់នេះ។

បើទោះបីមិនទាន់មានរបាយការពិតប្រកដស្តីពីការស្លាប់និងរបួស ប៉ុន្តែមជ្ឈមណ្ឌលគ្រប់គ្រងគ្រោះអាសន្នតៃវ៉ាន់បានឲ្យដឹងថា មានមនុស្សម្នាក់ស្លាប់ និង៦៦នាក់រងរបួសមកទល់ពេលនេះ។

ព្យុះក៏បានបង្ករឲ្យមនុស្ស ៩.០០០នាក់រស់នៅតំបន់ភ្នំអាចប្រឈមនិការបាក់ដី ទឹកជំនន់ នៅពេលនេះមានមនុស្សប្រមាណ ១.៨០០នាក់ត្រូវរស់នៅក្នុងជុំរុំបណ្តោះអាន្ន និង៩៧ពាន់គ្រួសារគ្មានអគ្គិសនីប្រើប្រាស់។

កម្លាំងទាហ៊ាន ៣៥ពាន់នាក់ត្រូវបានបញ្ចូនទៅកាន់តំបន់ព្យុះជួយដល់ពលរដ្ឋឲ្យបានទាន់ពេលវេលា៕

1 (1)

1 (1)

1 (2)

ប្រែសម្រួល៖ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print