ព័ត៌មានបឋម÷ ជនមិនស្គាល់មុខចូលបាញ់ដល់ក្នុងផ្ទះជាច្រើនគ្រាប់បណ្តាលអោយបុរសម្នាក់រងរបួសធ្ងន់សង្ស័យរឿងគំនុំ

ចែករំលែក៖

ខេត្តបាត់ដំបង÷ យោងតាមរបាយបឋមរបស់ជាជំហ៊ានដំបូងបានឲ្យដឹងនៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកាឆ្នាំ២០២៣នេះថា មានករណីបាញ់ប្រហាមួយបានកើតឡើងខណៈ ជនមិនស្គាល់មុខចូលបាញ់ប្រហារដល់ក្នុងផ្ទះអស់ជាច្រើនគ្រាប់បណ្តាលអោយបុរសម្នាក់រងរបួសធ្ងន់សង្ស័យរឿងគំនុំ។

ក្នុងរបាយការណ៍ដដែលបានបន្តឲ្យដឹងទៀតថា អំពើបាញ់ប្រហានេះបានកើតឡើងនៅវេលាម៉ោងប្រហែល ១៨និង៥០នាទី ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចភូមិភ្នំសំពៅលិច ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។

ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា ជនរងគ្រោះមានឈ្មោះ អ៊ូច សុខលាភ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរជាជាងជួសជុលទូរស័ព្ទ និងគ្រូបង្រៀន រស់នៅភូមិភ្នំសំពៅលិច ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ត្រូវបានជនមិនស្គាល់មុខចូលបាញ់ប្រហារដល់ក្នុងផ្ទះចំនួន០៤គ្រាប់បណ្តាលអោយត្រូវដៃចំនួន០២គ្រាប់ និងដោះចំនួនមួយគ្រាប់អោយរងរបួសធ្ងន់ ។

ក្រោយពេលកើតហេតុជនដៃដល់បានរត់គិចខ្លួនចំណែក ជនរងគ្រោះត្រូវបានសាច់ញាតិដឹកបញ្ជូនទៅសង្រ្គោះព្យាបាលនៅមន្ទីរពេទ្យ

...

បច្ចុប្បន្នសមត្ថកិច្ចជំនាញព្រមទាំងអាជ្ញាធរមូលដ្ឋានចុះទៅដល់ពិនិត្យធ្វើកំណត់ហេតុ និងស្រាវជ្រាវស្វែងរកជនដៃដល់ដើម្បីយកមកអនុវត្តតាមនីតិវិធី៕ដោយ÷ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print