ប្រទេសថៃ៖ មុនននេះភាពយន្តកំប្លែងខ្នាតធំ រឿង “ប្រុសលក់ខ្លួន” កំពុងផ្ទុះការគាំទ្រខ្លាំងស្រាប់តែមុននេះតារាប្រុសស្រស់សង្ហា លោក ខាត់ វ៉ៃហាំង ត្រូវបានក្លាយជាសិល្បករកម្ពុជាតែម្នាក់គត់ ទទួលពានរង្វាន់នៅថៃជាតារាប្រុសមាន ប្រជាប្រិយភាពខ្លាំង ពីកម្មវិធី Global Leadership Summit 2023។ នេះត្រូវបានចាត់ទុកថាជាភាពជោគជ័យថ្មីមួយបន្ថែមទៀតសម្រាប់សិល្បករល្បីឈ្មោះពីកម្ពុជា។
ក្នុងកម្មវិធីកម្រាលព្រំក្រហម និងGala Night Award របស់ Global Leadership Summit2023 មានការអញ្ជើញចូលរួមពីវត្តមានមន្រ្តីយោធាជាន់ខ្ពស់របស់ថៃ តារា និងភ្ញៀវកិត្តិយសមកពីបណ្តារប្រទេសផ្សេងគ្នាជាច្រើន។ នាឱកាសនោះ ខាត់វ៉ៃហាំងបានចូលរួមជជែក និងចែករំលែកស្វែងយល់ពីវប្បធម៍គ្នា រួមទាំងសិល្បៈ និងការគាំទ្រយន្តការរបស់ United Peace Keepers Federal Council ពីចក្ខុវិស័យ រក្សាសន្តិភាព គោរពសិទ្ធិមនុស្ស និងបណ្តុះអនាគតអ្នកដឹកនាំវ័យក្មេង ។ជំនួបជាមួយលោក Richard Nilsson ដែលជា UN Ambassador for Peace and None Violence និងជាអ្នកធ្លាប់រៀបចំ Fashion Week Cannes. គាត់បានសម្តែងការអបអរ និង បាននិយាយមកកាន់លោក ខាត់វ៉ៃហាំងថា គាត់ចង់មកប្រទេសកម្ពុជា ហើយសង្ឃឹមថាពួកយើងនឹងមានឱកាសបានជួបគ្នាម្តងទៀត។បើតាមការអោយដឹងពីគណកម្មការអ្នករៀបចំកម្មវិធី ការជ្រើសរើសផ្តល់ពានរង្វាន់ជូន ខាត់ វ៉ៃហាំង ព្រោះតែបានមើលឃើញពីសមទ្ធិផលស្នាដៃខ្សែភាពយន្តភាគនៅស្ថានីយ៍ទូរទស្សន៍ប៉ុស្ត៍ភីអិនអិន និងការផលិតកម្មវិធីទេសចរណ៍ សាកថ្មជីវិត ដែលបានរួមចំណែកផ្សព្វផ្សាយពីសក្តានុពលដែលអំណោយផលដោយធម្មជាតិ ក្នុងនោះរួមមានបណ្តុះគំនិតថែរក្សារធនធានធម្មជាតិ និងបរិស្ថាន ចែករំលែកក្តីស្រលាញ់ដល់កុមារនៅតំបន់ដាច់ស្រយាល ការបង្ហាញពីការមិនរើសអើង ។
អ្វីដែលពិសេសជាងគេ គឺការផ្ទុះភាពយន្តរឿងប្រុសលក់ខ្លួន ដែលល្បីចេញដល់ក្រៅប្រទេស។នេះក៏មិនមែនជាលើកដំបូងឡើយដែលតារាប្រុសរូបនេះបានបង្ហាញមុខក្នុងកម្មវិធីអន្តរជាតិជាមួយនឹងកិត្តិយស និងការបង្ហាញមោទកភាពសម្រាប់ជាតិផងដែរ។ ទស្សនាទិដ្ឋភាពទូទៅដូចតទៅ៕