អឺរ៉ុបមានកម្លាំងពិសេសសម្រាប់ការពារតាមព្រំដែន

ចែករំលែក៖

ក្រោយពេលមានសកម្មភាពវាយប្រហារភេរវកម្មនិងការគម្រាមកំហេងដែលសន្តិសុខអឺរ៉ុបក៏ដូចជាការហូរចូលនៃជនភៀសខ្លួន សភាអឺរ៉ុបានសម្រេចអនុម័តបង្កើតកម្លាំងការពារតាមព្រំដែន។ កងកម្លាំងព្រំដែនថ្មីនេះ មានមនុស្ស១.៥០០នាក់ធ្វើការការពារឆ្នេរដែនទឹក និងតាមព្រំដែនដីគោករដ្ឋសមាជិក។ ពួកគេនឹងប្រតិបត្តិការការងារនៅកំឡុងចុងឆ្នាំនេះហើយ។

...

ប្រទេសអឺរ៉ុបដែលរងការហូរចូលហួសកម្រិតនៃជនភៀសខ្លួនអាចនឹងទទួលបានការការពារពីកងកម្លាំងមួយនេះ។ កងកម្លាំងការពារព្រំដែនថ្មីក៏មានមុខងារសង្គ្រោះជីវិតជនភៀសខ្លួនផងដែរ។

សភាអឺរ៉ុបបានអនុម័តឲ្យបង្កើតកងកម្លាំងការពារព្រំដែនថ្មីនេះឡើងជាមួយសម្លេងបោះឆ្នោតគាំទ្រ ៤៨៣សម្លេង សម្លេងប្រឆាំង ១៨១សម្លេង និងអនុប្បវាទ ៤៨សម្លេង។ គណៈកម្មការអឺរ៉ុបបានដាក់សំណើឲ្យបង្កើតកងកម្លាំងនេះឡើង ៧ខែមកហើយ។

អឺរ៉ុបសម្រេចផ្តោតកាតព្វកិច្ចជាមូលដ្ឋានលើការសង្គ្រោះជីវិតមនុស្សដើម្បីចៀសវាងមិនឲ្យមានជនភៀសខ្លួនស្លាប់កាន់តែច្រើន។ តាំងពីឆ្នាំ២០១៤ មកមនុស្សជិត១ម៉ឺននាក់បានស្លាប់នៅសមុទ្រមេឌីទែររ៉ាណេ។ នេះគេមិនគិតពី ជនភៀសខ្លួនរាប់ពាន់នាក់ទៀតដែលរងគ្រោះលិចទូកផង។

កងការពារព្រំដែនអឺរ៉ុបថ្មីនឹងចូលមកជំនួសការងាររបស់កងកម្លាំង Frontex។ ហ្វ្រុងតិច ដំណើរការតាំងពីឆ្នាំ២០០៥ មកផ្តោតទិសដៅលើការរក្សាស្ថិរភាពសន្តិសុខនៅតាមព្រំដែនសហភាពអឺរ៉ុបជាមួយរដ្ឋមិនមែនជាសមាជិកអឺរ៉ុប៕

1 (1)

1 (2)

ប្រែសម្រួល៖ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print