គ្លីនិកពន្លឺសុខភាពនៅកណ្តាលក្រុងបានលុងព្យួរសេរ៉ូមអស់៥ប្លោកបណ្តាលឲ្យបុរសម្នាក់ស្លាប់សង្ស័យប្រតិកម្មថ្នាំ

ចែករំលែក៖

ខេត្តរតនគិរី÷ សំឡេងទ្រហោរយំទួញសោកបោកខ្លួន របស់សាច់ញាតិសពឈ្មោះ ប្រាក់ សុភាព មិនអស់ចិត្តទៅនឹងការស្លាប់បាត់បង់ជីវិតត្រឹម៤ម៉ោង អស់សេរ៉ូម ៤ ប្លោកយ៉ាងសង្វេគបំផុត។

កាលពីព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ អ្នកស្រី ឈួន ស្រីរ័ត្ន បានទៅកាន់ការិយាល័យជំនាញព្រហ្ម ទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តរតនគីរី ដើម្បីដាក់ ពាក្យបណ្ដឹង ពីបទធ្វើឲ្យមនុស្សស្លាប់។

សូមរំលឹកផងដែរថា ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៦និង០០នាទីល្ងាច ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅត្រង់ចំណុចគ្លីនិកពន្លឺសុខភាព ស្ថិតក្នុងភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង។

បើតាមការលើកឡើងពីអ្នកស្រី ឈួនស្រីរ័ត្ន ដែលត្រូវជាភរិយារបស់សពឈ្មោះ ប្រាក់ សុភាព ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ២ សង្កាត់កាចាញ ក្រុងបានលុង ឲ្យដឹងថា កាលពីវេលាម៉ោង១ និង ៣០ នាទីរសៀល ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ខ្ញុំបានយក ប្ដីខ្ញុំ ឈ្មោះប្រាក់ សុភាព ទៅព្យាបាលនៅ គ្លីនិកពន្លឺសុខ ភាព។ ពេលនោះអាការៈប្ដីរបស់ខ្ញុំមិនទាន់ធ្ងន់ធ្ងរនៅ ឡើយទេ។ ពេលចូលទៅដល់ក្នុងមន្ទីរសម្រាកព្យាបាលភ្លាម មានលោកគ្រូពេទ្យឈ្មោះទី ដែលជាម្ចាស់ គ្លីនិកពន្លឺសុខភាព បានមកពិនិត្យ ដោយប្រើប្រាស់អេកូលើផ្ទៃពោះរបស់ប្ដីខ្ញុំ រយះពេលប្រហែល២នាទី រួចគាត់បាននិយាយថា មិនមានកើតអ្វីធ្ងន់ធ្ងរទេ។

បន្ទាប់មកបុគ្គលិកគ្លីនិកពន្លឺសុខភាព បានព្យួរសេរ៉ូមជូនដល់ប្ដីរបស់ខ្ញុំចំនួន២ប្លោក,ធំ១តូច១,ពេលអស់សេរ៉ូម ២ប្លោកនេះរួចក៏បន្តព្យួរសេរ៉ូមបន្ថែម២ប្លោកទៀត។

រហូតដល់ម៉ោង៥និង៣០នាទីល្ងាច ពេលនោះសេរ៉ូមដែលព្យួរបន្ថែម២ប្លោកចុងក្រោយ ក៏អស់ទៀត សរុបទាំងមុនទាំងក្រោយចំនួន៤ផ្លោក បុគ្គលិកពេទ្យក៏ចាប់ ផ្ដើមព្យួរសេរ៉ូម ទី៥បន្តទៀត។ ប៉ុន្តែពេលនោះប្ដីរបស់ខ្ញុំចាប់ផ្ដើមធ្វើទុក្ខជាខ្លាំង គ្រូពេទ្យក៏ឲ្យថ្នាំម្សៅម្យ៉ាងឲ្យដាក់ចូលទៅក្នុងទឹកដើម្បីឲ្យប្ដីខ្ញុំផឹក។ ពេលផឹករួចមួយសន្ទុះក្រោយមក ប្ដីរបស់ខ្ញុំក៏ចាប់ផ្ដើមធ្វើទុក្ខខ្លាំងមែនទែន ពេលនោះលោកគ្រូពេទ្យក៏មកផ្ដាច់សេរ៉ូមចេញវិញ។ មានន័យថា ៤ម៉ោងព្យួរអស់សេរ៉ូមចំនួន៤ផ្លោក។

ខណៈនោះ ប្ដីរបស់នាងខ្ញុំចាប់ផ្ដើមប្រកាច់ប្រកិនក្រញ៉ង់ដៃក្រញ៉ង់ជើង រួចក៏បាត់ស្មារតីតែម្ដង ទន្ទឹមនោះដែរ លោកគ្រូពេទ្យឈ្មោះលុយ ទី ជាម្ចាស់គ្លីនិកពន្លឺសុខ ភាព បានមកធ្វើចលនាបេះដូងឲ្យប្ដីរបស់ខ្ញុំ ប៉ុន្តែទោះបី ជាធ្វើចលនាបេះដូងយ៉ាងណាក្តី ក៏ប្ដីរបស់ខ្ញុំ លែងដក ដង្ហើម បេះដូងក៏ឈប់លោត។ ពេលនោះខ្ញុំដឹងថាប្ដីរបស់ខ្ញុំបានផុតដង្ហើមបាត់ទៅហើយ លោកគ្រូពេទ្យ លុយ ទី ក៏ចាប់ផ្ដើមស្រវេស្រវា យកសពប្ដីរបស់ខ្ញុំ លើក យកដាក់រថយន្តផ្ទាល់ខ្លួនរបស់គាត់ រួចក៏ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តរតនគិរី។

ទោះបីជាយ៉ាងនេះក្តី ក៏មិនអាចស្រោចស្រង់អាយុជីវិតប្ដីរបស់ខ្ញុំបានដែ រព្រោះថាប្ដីរបស់ខ្ញុំបានស្លាប់បាត់បង់ ជីវិត តាំងពីពេលដែលនៅក្នុង ឱសថស្ថានពន្លឺសុខភាពរួចទៅហើយ។

លោកសុខ សារ៉េត នាយប៉ុស្តិ៍នគរបាលរដ្ឋបាលកាចាញបានឲ្យដឹងថា មុនពេលកើតហេតុនៅវេលាម៉ោង១២និង ០០នាទីថ្ងៃត្រង់ ថ្ងៃខែឆ្នាំដដែល ជនរង គ្រោះបានជិះម៉ូតូ១គ្រឿងម៉ាកសង់កូរ៉េ សេ៊រីចាស់ ដឹកជ័រកៅស៊ូចេញពីចម្ការនៅត្រង់ចំណុចភ្នំបេង ឆ្ពោះមកកាន់គេហដ្ឋានភូមិ ២ សង្កាត់កាចាញ លុះមកដល់ត្រង់ចំណុចកើតហេតុខាងលើស្ថានភាពផ្លូវមានចំំណោត រួមផ្សំទាំងការឆ្វេសប្រហែសផងនោះ ជនរងគ្រោះបានដាក់ជ័រកៅស៊ូនៅពី មុខ(ទូកម៉ូតូ)ហើយជនរងគ្រោះមិនអាចជាន់ហ្វ្រាំងទាន់ពេលវេលា បណ្តាលឲ្យម៉ូតូទៅមុខយ៉ាងលឿនជ្រុលចង្កូតធ្លាក់ប្រឡាយនិងបោកខ្ទប់ជនរងគ្រោះបណ្តាលឲ្យរបួសធ្ងន់។ ក្រោយកើតហេតុក្រុមគ្រួសារបានដឹកបញ្ជនទៅសម្រាកព្យាបាលនៅគ្លីនិកពន្លឺសុខភាព។

លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ឡាបានសៀកបានបញ្ជាក់ថា បញ្ហាមានអ្នកជំងឺស្លាប់ក្នុងគ្លីនិកពន្លឺសុខភាពម្ចាស់ទីតាំងថា លោកប្រគល់ឲ្យមេធាវីធ្វើការហើយ។

...

នៅរសៀលថ្ងៃទី៣០វិច្ឆិកានេះ កម្លាំងសមត្ថកិច្ចចម្រុះរួមមាន នគរបាលប៉ុស្តិ៍សង្កាត់កាចាញ មេភូមិ អធិការនគរបាលក្រុងបានលុង និងសមត្ថកិច្ចជំនាញបច្ចេក ទេសវិទ្យាសាស្ត្រនៃស្នងការនគរបាលខេត្ត ចុះមកធ្វើកោសល្យវិច័យសពពុំមានអ្វីគួរឲ្យសង្ស័យនោះទេ។បន្ទាប់ពីធ្វើកោសល្យវិច័យរួចមក សមត្ថកិច្ចបានប្រគល់ឲ្យសញ្ញាតិធ្វើបុណ្យតាមប្រពៃណី៕ដោយ៖សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print