ឃាតករ​លាក់មុខ​ បន្តសម្លាប់​មនុស្សចំនួន​ពីរនាក់​ និងរបួសធ្ងន់ស្រាល ០៥នាក់​នាថ្ងៃទី​០១​ ធ្នូ​នេះ!

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានឱ្យដឹងថា​ ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកម្ពុជា​ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ​២០២៣នេះ​ បានកើតឡើងចំនួន ០៤លើក បណ្តាលឱ្យមនុស្សស្លាប់ ០២នាក់ និងរបួសធ្ងន់ស្រាល ០៥នាក់​។ ដូច្នេះ​គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង!

ករណី​គ្រោះថ្នាក់ចរាចរណ៍​ខាងលើ​នេះ​ បានកើតឡើងចំនួន ០៤លើក (យប់ ០៣លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ០២នាក់ (ស្រី០១នាក់), រងរបួសសរុប ០៥នាក់ (ស្រី ០នាក់), រងរបួសធ្ងន់ ០៣នាក់ (ស្រី ០នាក់) រងរបួសស្រាល ០២នាក់ (ស្រី ០នាក់) និងមិនពាក់មួកសុវត្ថិភាព ០២នាក់ (យប់ ០២នាក់)។

...

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ០២លើក (ស្លាប់ ០នាក់) , មិនប្រកាន់ស្តាំ ០១លើក (ស្លាប់ ០១នាក់)និង បត់គ្រោះថ្នាក់ ០១លើក (ស្លាប់ ០១នាក់) ៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print