ក្មេងប្រុសអាយុ៦ឆ្នាំម្នាក់ជិះកង់ជាមួយបង រអិលដួលធ្លាក់ប្រឡាយអូរវែងលិចបាត់

ចែករំលែក៖

ភ្នំពេញ៖ ក្មេងប្រុសអាយុ ៦ឆ្នាំម្នាក់ បានបាត់ខ្លួនខណៈពេល ដែល ជិះកង់ជាមួយបង ប្រុស អាយុ ១១ ឆ្នាំ ហើយ បានរអិល កង់ ដួលធ្លាក់ចូលទៅក្នុងប្រឡាយអូវែង ដែលមានទឹកហូរនិងព្រៃស្មៅ។ ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលម៉ោងប្រមាណ ២និង៣០នាទីរសៀលថ្ងៃទី០១ខែធ្នូឆ្នាំ ២០២៣ នៅចំណុច ប្រឡាយ អូរវែងដែលស្ថិតនៅខាងត្បូង វត្តទួលសន្តិវ័ន ហៅវត្តទួលអស់លោក ក្នុងភូមិ បឹងសាឡាង  សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ក្មេងរងគ្រោះដែលបាត់ខ្លួន ឈ្មោះ សុខ វិឆ្ឆិកា ហៅប៊ី ភេទប្រុសអាយុ ៦ឆ្នាំ  ដែលមានឪពុក ឈ្មោះ ទុយ សុវណ្ណរ៉ា អាយុ៣២ឆ្នាំ  មានលំនៅម្តុំសាលាបឋមសិក្សាពញ្ញាក្រែក សង្កាត់ទួលសង្កែទី១ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

តាមព័ត៌មានអោយដឹងថា នៅមុនពេលកើតហេតុក្មេងរងគ្រោះដែលបាត់ខ្លួនបានជិះកង់ជាមួយ បងប្រុសឈ្មោះសុខ វិហ្សា អាយុ១១ឆ្នាំជាសិស្សថ្នាក់ទី៤ដើរលេងជាមួយ មិត្តភ័ក្រម្នាក់ទៀត។នៅពេលធ្វើដំណើរពីត្បូងទៅជើង មកដល់កន្លែងកើតហេតុមុខ បុរី សម្បត្តិមាស  មានរថយន្ត មួយគ្រឿងក្មេងប្រុសរូបនោះ បានចាប់ហ្វ្រាំង បង្អង់ល្បឿន តែ អកុសល ក៍បានរអិល ថង់ ធ្លាក់ចូលទៅក្នុងប្រឡាយអូរវែង តែម្តង។

តាមព័ត៌មានអោយខណះនោះ កង់បានធ្លាក់ចូលមាត់ប្រឡាយ ចំណែក ក្មេង២នាក់បងប្អូន បានធ្លាក់ចូលទៅក្នុងប្រឡាយ ដែលមានទឹកហូរនិងព្រៃស្មៅ  ភ្លាមៗ ក្មេង ជាបង ក៍បានស្រវា តោង ឡើងលើគោកបាន ។រីឯងប្អូនប្រុសក៍បានធ្លាក់ចូលក្នុងទឹកប្រឡាយ លិចបាត់តែម្តង។ចំណែក មិត្តភ័ក្ដិ​ ម្នាក់បានជិះកង់គេចខ្លួនបាត់។

តាមព័ត៌មានអោយដឹងទៀតថា នៅរលៀលនេះ ឪពុក ក៍បានចុះទៅរកកូននៅកន្លែងកើតហេតុ ទ្រហោយំ ។មិនដឹងថា កូនប្រុស រសាត់តាមទឹក ទៅដល់ទីណាឡើយ ។រហូតមកដល់ម៉ោងប្រមាណជាង៤ហើយ មិនទាន់រកឃើញ នៅឡើយ៕ដោយ រ៉ារ៉ា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print