ភ្នំពេញ៖ កុមារ៉ាដែលរអិលធ្លាក់ពលេីកង់ចូលក្នុងទឹកប្រឡាយខណៈជិះកង់ដេីរលេងជាមួយបងប្រុសពេលនេះត្រូវបានរកឃេីញសពហេីយ។
ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី០១ខែធ្នូឆ្នាំ ២០២៣ នៅចំណុច ប្រឡាយ អូរវែងដែលស្ថិតនៅខាងត្បូង វត្តទួលសន្តិវ័ន ហៅវត្តទួលអស់លោក ក្នុងភូមិ បឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
កុមារ៉ារងគ្រោះដែលបាត់ខ្លួន ឈ្មោះ សុខ វិឆ្ឆិកា ហៅប៊ី ភេទប្រុសអាយុ ៦ឆ្នាំ ដែលមានឪពុក ឈ្មោះ ទុយ សុវណ្ណរ៉ា អាយុ៣២ឆ្នាំ មានលំនៅម្តុំសាលាបឋមសិក្សាពញ្ញាក្រែក សង្កាត់ទួលសង្កែទី១ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
តាមព័ត៌មានអោយដឹងថា នៅមុនពេលកើតហេតុក្មេងរងគ្រោះដែលបាត់ខ្លួនបានជិះកង់ជាមួយ បងប្រុសឈ្មោះសុខ វិហ្សា អាយុ១១ឆ្នាំជាសិស្សថ្នាក់ទី៤ដើរលេងជាមួយ មិត្តភ័ក្រម្នាក់ទៀត។នៅពេលធ្វើដំណើរពីត្បូងទៅជើង មកដល់កន្លែងកើតហេតុមុខ បុរី សម្បត្តិមាស មានរថយន្ត មួយគ្រឿងក្មេងប្រុសរូបនោះ បានចាប់ហ្វ្រាំង បង្អង់ល្បឿន តែ អកុសល ក៏បានរអិល ថង់ ធ្លាក់ចូលទៅក្នុងប្រឡាយអូរវែង ទាំងពីរនាក់បងប្អូនតែម្តង ភ្លាមៗ បងប្រុស ក៏បានស្រវា តោង ឡើងលើគោករួចផុតពីគ្រោះថ្នាក់ដោយឡែកប្អូនប្រុសវិញលិចហូរតាមទឹកបាត់ឈឹងតែម្តង។
ក្រោយកេីតហេតុទេីបបង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋនុងសមត្ថកិច្ចចុះអន្តរាគមន៍ យេីងក៏មានវត្តមានឪពុកម្តាយមកដល់ទីតាំងកន្លែងកេីតហេតុស្រែកទ្រហោយំបង្ហេីយហៅរកកូនប្រុសជាទីស្រលាញ់។
រហូតមកដល់វេលាម៉ោង៧និង២០នាទីយប់ថ្ងៃខែដដែលត្រូវបានកងរុងរកនឹងសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ រកឃេីញហេីយ បច្ចុប្បន្នសពនរងគ្រោះត្រូវបានប្រគលទៅក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕ដោយ៖សុខាសែនជ័យ