ខែធ្លាក់ខ្យល់ត្រជាក់ រងាមែន តែវាផ្តល់ប្រយោជន៍ទាំងនេះដល់រាងកាយ

ចែករំលែក៖

ខេត្តព្រៃវែង ៖ ខែ​ធ្លាក់​ខ្យល់​ត្រជាក់ អាច​បង្ក​​ជា​គុណ​វិបត្តិ​មួយ​ចំនួន​ដល់​រាង​កាយ​យើង​ផ្នែក​ខាង​ក្រៅ ដូច​ជា​ស្បែក​ស្ងួត ស្បែក​​ប្រែ​បែក​ស្រកា​ជា​ដើម។ យ៉ាង​ណា​​មិញ អាកាសធាតុ​ចុះត្រជាក់​នេះ​ក៏​បាន​ផ្តល់​គុណ​សម្បត្តិ​មួយ​ចំនួន​​ទៅ​​ផ្នែក​ខាង​ក្នុង​នៃ​រាង​កាយ ច្រើន​សន្ធឹកសន្ធាប់។ ​នេះបើយោងតាមប្រភព. (Hello Health Group) ឬ Hello វេជ្ជបណ្ឌិត។

១. សីតណ្ហភាព​ត្រជាក់​​ជួយ​ជម្រុញ​ខួរ​ក្បាល​​​ធ្វើ​ការ​បាន​សកម្ម

សីតណ្ហភាព​ត្រជាក់​​ជួយ​ឱ្យ​ខួរ​ក្បាល​គិត​បាន​​លឿន និង​ច្បាស់​លាស់​។ តាម​​ការ​ពិសោធ​​ស្រាវជ្រាវ​បាន​បង្ហាញ​ថា មនុស្ស​​ធ្វើ​កិច្ចការ​បាន​​លទ្ធផល​ល្អ​​ប្រសើរ​​ នៅ​ពេល​ស្ថិត​ក្នុង​បរិយាកាស ឬ​បន្ទប់​ដែល​មាន​សីតណ្ហភាព​ត្រជាក់​ល្មម បើ​ប្រៀប​​ធៀប​នឹង ពេល​ធ្វើ​ការ​​នៅ​ក្នុង​បរិយាកាស​ហប់ ក្តៅ​ស្អុះ​ស្អាប់​។ ​​ការ​សិក្សា​​ផ្សេង​​ទៀត បាន​បង្ហាញ​ដែរ​ថា សីតុណ្ហភាព​​ក្តៅ ខួរ​ក្បាល​​ត្រូវ​ការ​ស្ករ​គ្លុយ​កូស​ពី​​រាង​​កាយ​ច្រើន សម្រាប់​បំពេញ​កិច្ច​ការ ផ្ទុយ​ទៅ​វិញ​​ ការ​ងារ​ប្រើ​ខួរ​ក្បាល​ ​នៅ​​បរិយាកាស​ដែល​មាន​សីតណ្ហភាព​ត្រជាក់ តម្រូវ​ការ​គ្លុយ​កូស​តិច​តួច​ពី​រាង​កាយ មិន​រំខាន​ដល់​ខួរ​ក្បាល​ច្រើន ហើយ​ការ​បំពេញ​ការងារ​មាន​ភាព​ស្រស់​ស្រាយ​ជាង​មុន។

២. អាកាស​ធាតុ​ត្រជាក់​ជួយ​ដុត​បំផ្លាញ​កាល់ឡូរី​

ពេល​ត្រជាក់​ធ្លាក់​ខ្យល់​រងា រាង​កាយ​ធ្វើ​ការ​ច្រើន​​មុន ដើម្បី​រក្សា​សីតណ្ហភាព​ក្នុង​ខ្លួន​ ហេតុ​នេះ​វា​ត្រូវ​ការ​ថាម​ពល​ខ្លះ​ ដើម្បី​រក្សា​កម្តៅ​ក្នុង​ខ្លួន ដែល​ថាម​ពល​នោះ​គឺ​បាន​មួយ​ចំណែក​ពី​អាហារ​ដែល​យើង​ញ៉ាំ​។

៣. បង្កើន​សារធាតុ​ខ្លាញ់​ល្អ​ក្នុង​រាង​កាយ (គ្រាប់​ខ្លាញ់​ពណ៌​ត្នោត​)​​​

សារធាតុ​​ខ្លាញ់​ពណ៌​ត្នោត​ ជា​ប្រភេទ​ខ្លាញ់​ល្អ​ក្នុង​រាង​កាយ ដែល​ជួយ​ទាំង​រក្សា​កម្តៅ​ក្នុង​រាង​កាយ និង​ជួយ​​ជម្រុញ​ការ​រំលាយ​អាហារ​ក្នុង​ខ្លួន​។ ក្នុង​ការ​សិក្សា នៅ​ពេល​រាង​កាយ​ ត្រូវ​នឹង​​បរិយាកាស​ត្រជាក់ ​មាន​ការ​កើន​ឡើង​​សារធាតុ​ Mitochondria (សារធាតុ​​ខ្លាញ់​ពណ៌​ត្នោត​ល្អ) ច្រើន ជួយ​ឱ្យ​រាង​កាយ​ដុត​រំលាយ​អាហារ​បាន​​សព្វ​​​ល្អ។

៤. ខ្យល់​ត្រជាក់​ ជួយ​បន្ថយ​អាការៈ​ហើម​រលាក​

តើ​អ្នក​ធ្លាប់​ពិសោធ​មើល​ទេ​ថា ដុំ​ទឹក​កក​អាច​ជួយ​បន្ថយ​អាការៈ​ហើម និង​ភាព​ឈឺ​ចាប់​ លើ​មុខ​របួស​បាន។ ដូច​គ្នា​នេះ​ដែរ ខ្យល់​នៃ​អាកាស​ធាតុ​ត្រជាក់ ប្រៀប​ដូច​ទៅ​​នឹង​ទឹកកក​ធម្មជាតិ​ ដែល​ជួយ​ឱ្យ​​ដំណើរ​ហើម បាន​ធូរ​ស្បើយ ពិសេស​​​ត្រង់​សន្លាក់​ដៃ​​ជើង។

៥. ជួយ​ឱ្យ​គេង​លក់​ស្កប់​ស្កល់ មិន​ងាយ​ឈឺ

សីតុណ្ហភាព​ក្នុង​រាង​កាយ​ជា​ធម្មតា​នឹង​​ចុះ​ត្រជាក់​ នៅ​ពេល​យើង​ព្យាយាម​​​គេង​​ឱ្យ​បាន​លក់។ ដំណើរ​ការ​នេះ ត្រូវ​ការ​ប្រើ​ពេល​ច្រើន​នៅ​ខែ​ក្តៅ តែ​ពេល​ខែ​ធ្លាក់​ខ្យល់​រងា ដំណើរ​ការ​នេះ​រហ័ស​ជា​ង​មុន ដោយ​គួប​ផ្សំ​ពី​អាកាស​ធាតុ​ត្រជាក់​ពី​​ខាង​ក្រៅ ជួយ​ឱ្យ​ឆាប់​គេង​លក់​​។ បន្ថែម​ពី​នេះ សីតណ្ហភាព​ត្រជាក់​ជួយ​ឱ្យ​រាង​កាយ​យើង​ដុត​រំលាយ​កាល់​ឡូរី​បាន​ល្អ ថែម​ទាំង​ជួយ​ជម្រុញ​ឱ្យ​ប្រព័ន្ធ​ស៊ាំ​​សកម្ម​ ប្រឆាំង​នឹង​ជំងឺ​​ស្រាល​ៗ​​ មិន​ងាយ​ឈឺ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

...

ដោយ ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print