ប្រធានក្រុមការងារលើកកម្ពស់គុណភាព បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ ក្រុមការងារលើកកម្ពស់គុណភាព (QIWG) នៅសណ្ឋាគារកាំបូឌីយ៉ាណា

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃសុក្រ ៤រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ ម្សិលមុិញ លោកសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារលើកកម្ពស់គុណភាព បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ ក្រុមការងារលើកកម្ពស់គុណភាព (QIWG) នៅសណ្ឋាគារកាំបូឌីយ៉ាណា។

សូមបញ្ជាក់ថា : កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បីតម្រង់ទិសសមាជិកថ្មីរបស់ក្រុមការងារលើកកម្ពស់គុណភាព អំពីតួនាទី និងការទទួលខុសត្រូវ ព្រមទាំងធ្វើបច្ចុប្បន្នភាពពីសមិទ្ធផលនៃការលើកកម្ពស់គុណភាព និងសុវត្ថិភាពអ្នកជំងឺក្នុងរយៈពេល ៥ឆ្នាំកន្លងមក ក៏ដូចជាផែនការសម្រាប់អនាគត។

សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមដោយ ឯកឧត្តមសាស្ត្រាចារ្យ អ៊ុង សំអាន អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានក្រុមការងារកែលម្អគុណភាព តំណាងអគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាល តំណាងអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ប្រធាននាយកដ្ឋានមន្ទីរពេទ្យ នាយកគម្រោងUSAID ប្រធានគម្រោងUSAID-EQHA 2 តំណាងWHO និងសមាជិកក្រុមការងារលើកកម្ពស់គុណភាព សរុបចំនួន ៨៥រូប ដែលរៀបចំឡើងដោយនាយកដ្ឋានមន្ទីរពេទ្យនៃក្រសួងសុខាភិបាល ក្រោមការឧបត្ថម្ភគាំទ្រដោយគម្រោង USAID-EQHA 2 តាមរយៈ​ fhi360 ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print