ធ្លាក់ថ្មម៉ាប១ដុំទម្ងន់ប្រមាណ៣០តោន ដែលធ្លាក់ពីរថយន្តបណ្ដាលក្មេងស្រី អាយុ៥ឆ្នាំ របួសធ្ងន់នោះ បណ្តាលមកពីការដឹក មិនបានចងរឹតឲ្យបានត្រឹមត្រូវ តើសមត្ថកិច្ចមានវិធានការបែបណា ?

ចែករំលែក៖

ខេត្តក្រចេះ៖ ការបើកបរ ដឹកជញ្ជូនទំនិញ ចំពោះឡានធំ ឃើញថា មានការធ្វេសប្រហែស មិនគិតដល់បញ្ហាគ្រោះថ្នាក់ខ្លួនឯង ឬដល់អ្នកដទៃ សំខាន់ដាក់ផ្ទុកអោយតែបានៗ ក៏ដឹកតែម្តង។ ជាក់ស្តែង មានករណីគ្រោះចរាចរណ៍មួយបានកើតឡើង នៅផ្លូវជាតិលេខ៧ បណ្ដាលមកពីរថយន្តក្រុមហ៊ុនដឹកថ្មម៉ាបធ្លាក់ថ្មមានទម្ងន់ប្រមាណ៣០តោន ត្រូវក្មេងស្រី អាយុ៥ ឆ្នាំ រងរបួសធ្ងន់ យកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ។ ហេតុការណ៍នេះ កើតឡើងនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ ២០២៣ នៅលើផ្លូវជាតិលេខ៧ (ក្រចេះ-ស្នួល ) ស្ថិតនៅភូមិកាប៉ូ១ សង្កាត់អូរឫស្សី ក្រុងក្រចេះ។ នគរបាលបានឲ្យដឹងថា ៖ ករណីគ្រោះចរាចរណ៍ រវាងរថយន្ត និងក្មេងធ្វើដំណើរថ្មើរជើងនេះ ប្រហែលជាវាក់អើ ទើបជាន់ហ្វាំង បណ្ដាលឲ្យធ្លាក់ថ្ម ត្រូវក្មេង បង្កគ្រោះថ្នាក់។ រថយន្ដបង្កហេតុ ម៉ាកវេអងផ្លូវ៥ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3F-2307 និងរ៉ូម៉កសណ្តោងពាក់ស្លាកលេខ ភ្នំពេញ4A-8960 រថយន្ដដឹកថ្មម៉ាបធ្លាក់ប៉ះក្មេងដើរតាមចិញ្ចើមផ្លូវ បណ្ដាលឲ្យរងរបួសធ្ងន់ ដោយរថយន្តបើកបរពីទិសខាងលិចទៅទិសខាងកើត មកដល់ចំណុចខាងលើ បានកៀរក្មេងឈ្មោះ វឿន ស៊ូយ៉ុង ភេទស្រី អាយុ៥ឆ្នាំ (របួសធ្ងន់) រស់នៅភូមិ កាប៉ូ១ សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ កំពុងដើរតាមចិញ្ចើមផ្លូវខាងស្តាំដៃ ចំណែកអ្នកបើកបរមិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួនមុនពេលសមត្ថកិច្ចទៅដល់កន្លែងកើតហេតុ។ បច្ចុប្បន្នជនរងគ្រោះ ត្រូវបានក្រុមគ្រួសារយកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ដក្រចេះ។ ចំណែករថយន្ដយកទៅរក្សាទុកនៅអធិការនគរបាលស្រុកចិត្របុរី ជាបណ្ដោះអាសន្ន។ សូមបញ្ជាក់ថា ៖ រថយន្ដក្រុមហ៊ុនដឹកថ្មម៉ាប ការដឹកជញ្ជូនមិនបានចងរឹតឲ្យបានត្រឹមត្រូវតាមលក្ខណ:បច្ចេកទេស ទើបបណ្តាលឲ្យធ្លាក់ចេញពីរថយន្ដបង្កគ្រោះថ្នាក់ចរាចរណ៍ជារើយៗ បើទោះបី នាពេលកន្លងមក រដ្ឋបាលខេត្តក្រចេះ បានកោះហៅខាងក្រុមហ៊ុនមកប្រជុំណែនាំ គ្រប់រថយន្ដដឹកថ្មម៉ាបត្រូវចងរឹតឲ្យបានត្រឹមត្រូវតាមលក្ខណ:បច្ចេកទេស តែខាងក្រុមហ៊ុន នៅតែបន្តឲ្យមានការធ្លាក់ថ្មពីរថយន្ដដដែល។

សូមសមត្ថកិច្ចជំនាញនគរបាលចរាចរណ៍ មេត្តា ពង្រឹង រឹតបន្តឹងការបើកបរ ដឹកជញ្ជូន ក្នុងល្បឿនលឿន ធ្វេសប្រហែស ខុសបច្ចេកទេស ដើម្បីធានាបាន ករណីគ្រោះថ្នាក់ ដែលបង្កឡើងជាយថាហេតុណាមួយ។ ពីព្រោះផ្លូវជាតិលេខ ៧ ក្រចេះ-ស្នួល ដឹកថ្មម៉ាបផ្ទុកធ្ងន់ណាស់ អាចកន្លែងជញ្ជីងថ្លឹងទំងន់ រវល់ថ្លឹងលុយ ? ដឹកទៅវៀតណាម ទាំងយប់ ទាំងថ្ងៃ ៕

...

ដោយ ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print