ភ្នំពេញ ៖ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗ ចំនួន ១០ ដូចខាងក្រោម ៖
១- នៅលើលោកនេះ ប្រទេសណាក៏ដោយក៏នៅមានអ្នកក្រអ្នកមាន = ហេតុនេះហើយមេដឹកនាំប្រទេសនិមួយៗសុទ្ធតែខិតខំកាត់បន្ថយភាពក្រីក្រ?
២- តែជាក់ស្តែងអ្នកមានក៏មានការលំបាក = ឯអ្នកក្រក៏មានការលំបាក គ្រាន់មានការលំបាកខុសពីអ្នកមាន?
៣- ក្រោយថ្ងៃរំដោះជាតិឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពតភ្លាមខ្មែរនៅលំបាកវេទនាណាស់ = ដោយសាររងផលវិបាកបន្សល់ទុកដោយរបបប្រល័យពូជសាសន៍ដ៏យង់ឃ្នងនេះ។
៤- ផលវិបាកមាន ព្រាត់ប្រាសក្រុមគ្រួសារ សុខភាពទ្រុធទ្រោម ជួបទុរភិក្សដោយគ្មានស្បៀង ជីវភាពខ្វះសព្វខ្វះគ្រប់ = រចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គមត្រូវបំផ្លាញខ្ទេចខ្ទីរគ្មានសល់ជីវភាពសង្គមចាប់ផ្តើមពីបាតដៃទទែរ?
៥- នៅពេលស្រុកទេសមានសង្គ្រាម ភាគីក្នុងជម្លោះខិតខំរៀងខ្លួនប្រមូលសម្ភារៈសិកដូចជាកាំភ្លើង គ្រាប់រំសេវ គ្រាប់មីន ព្រមទាំងឱបករណ៍សម្លាប់មនុស្សគ្រប់បែបយ៉ាង = ដើម្បីយកឈ្នះខ្មាំងសត្រូវតាមដែលអាចធ្វើបាន?
៦- ផែនការក៥មានសារសំខាន់ដើម្បីការពារអាយុជីវិតប្រជាជនឲ្យរួចផុតពីការប៉ុនប៉ងវិលត្រឡប់មកកាប់សម្លាប់ខ្មែរវិញនៃរបបខ្មែរក្រហម = ដូច្នេះក្នុងនាមជាម្ចាស់ប្រទេសជាតិខ្មែរគ្រប់រូបត្រូវមានកាតព្វកិច្ចចូលរួមទប់ស្កាត់ការប៉ុនប៉ងវិលមកវិញនៃរបបប្រល័យពូជសាសន៍នេះដើម្បីរក្សាការពារការរស់ឡើងវិញរបស់ប្រជាជនកម្ពុជា?
៧- បើខ្មែរមិនចង់ទៅចូលរួមក្នុងកាតព្វកិចផែនការក៥ = តើឲ្យនរណាទៅជំនួសខ្មែរ?
៨- ដោយសារពលីកម្មរបស់ខ្មែរគ្រប់រូបក្នុងផែនការក៥នេះហើយ = ទើបខ្មែរបានរស់និងរីកចម្រើនដូចសព្វថ្ងៃនេះ?
៩- ដោយាររបបប្រល័យពូជសាសន៍បំផ្លាញខ្មែរខ្ទេចខ្ទីរដូចពីក្នុងរបប៣ឆ្នាំ៨ខែ២០ថ្ងៃ = ទើបខ្មែរត្រូវរួមគ្នាការពារការរស់ឡើងវិញនៃប្រទេសជាតិនិងប្រជាជនកម្ពុជា?
១០- ដោយសារឥទ្ធិពលកូវីដ១៩និងសង្គ្រាមអ៊ុយក្រែន និងអ៊ីស្រាអែល = ប្រទេសណាក៏ដោយនៅលើពិភពលោកសុទ្ធតែមានវិបត្តិសេដ្ឋកិច្ច សង្គម ដែរ? មិនមែនមានតែកម្ពុជាទេ? ៕