រដ្ឋមន្ត្រីក្រសួងព័ត៌មាន​ អញ្ជើញពិនិត្យមើលដំណើរការងាររបស់មន្រ្តីកំពុងប្រចាំការនៅច្រកចេញចូលតែមួយ

ចែករំលែក៖

ភ្នំពេញ​៖​ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣នេះ​ បានអញ្ជើញពិនិត្យមើលដំណើរការងាររបស់មន្រ្តីកំពុងប្រចាំការនៅច្រកចេញចូលតែមួយ របស់ក្រសួងព័ត៌មាន។​ ក្រសួងព័ត៌មាន បានរៀបចំដាក់ឱ្យដំណើរការច្រកចេញចូលតែមួយ កាលពីទី០១ ខែធ្នូមកម្ល៉េះ ដែលមានមន្រ្តីមកពីអគ្គនាយកដ្ឋានទាំង ៥ប្រចាំការដើម្បីទទួលឯកសារ និងផ្តល់សេវាសាធារណៈ ។

ក្រសួងព័ត៌មាន បានកំណត់ទីតាំងជាក់លាក់នៅខាងមុខអគារទីស្តីការក្រសួងព័ត៌មាន និងមានមន្ត្រីប្រចាំការនៅច្រកចេញចូលតែមួយ ដើម្បីទទួលបម្រើសេវាជូនអតិថិជនឱ្យបានទាន់ពេលវេលា តាមការកំណត់។

តាមរយៈ ប្រកាសរួមស្តីពីការផ្តល់សេវាសាធារណៈរបស់ក្រសួងព័ត៌មាន គឺក្រសួងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រចអនុញ្ញាតឲ្យ ក្រសួងព័ត៌មាន អនុវត្តការប្រមូលចំណូលពីកម្រៃសេវាសាធារណៈ ដើម្បីជាគុណប្រយោជន៍ ថវិកាជាតិ។

កម្រងសេវាសាធារណៈនេះ មានបញ្ជាក់លម្អិតអំពីតម្លៃសេវា រយៈពេលផ្តល់សេវា និងសុពលភាព ទៅតាមប្រភេទសេវាសាធារណៈនីមួយៗ ដូចមានចែងនៅក្នុងតារាងឧបសម្ព័ន្ធភ្ជាប់មកជាមួយនឹងប្រកាសរួមនេះ។

ក្រសួងព័ត៌មាន ត្រូវបិទផ្សាយជាសាធារណៈ ជាពិសេសនៅកន្លែងផ្តល់សេវា នូវស្តង់ដារសេវា ក្នុងនោះរួមមាន ៖ តារាងតម្លៃ ទម្រង់ឯកសារ និងនីតិវិធីសម្រាប់ការផ្តល់សេវា ពាក់ព័ន្ធនឹងការប្រមូលចំណូលខាងលើនេះ។

ក្រសួងព័ត៌មាន ត្រូវរៀបចំឱ្យមានកន្លែងទទួលបណ្ដឹងតវ៉ា ដែលអាចកើតមានឡើងជាយថាហេតុ ជា ពិសេសក្នុងករណីមានការអនុវត្តខុសពីស្តង់ដារសេវា ឬមានការយកកម្រៃលើសការកំណត់ ឬមានការយឺតយ៉ាវ ជាដើម។

ក្រសួងព័ត៌មាន មានភារកិច្ចប្រមូលចំណូល ទទួលខុសត្រូវប្រាក់ចំណូលដែលប្រមូលបាន និងបង់ប្រាក់ ចំណូលចូលថវិកាជាតិ ក្នុងនោះត្រូវចុះកិច្ចបញ្ជីកាគណនេយ្យ ស្តីពីកិច្ចប្រតិបត្តិការចំណូល និងកត់ត្រាតាមដានប្រាក់ចំណូលនៅក្នុងជំពូក គណនី អនុគណនី នៃមាតិកាថវិកា ព្រមទាំងធ្វើសលាកប័ត្រចំណូល។

ការបែងចែកការកិច្ចលើការគ្រប់គ្រង ការប្រមូលចំណូល ពីការផ្តល់សេវាសាធារណៈ រវាងរដ្ឋបាលកណ្ដាល នៃក្រសួងព័ត៌មាន និងមន្ទីរព័ត៌មានរាជធានី ខេត្ត ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន។

ក្រសួងព័ត៌មាន ត្រូវផ្ញើសេចក្តីប្រកាសនេះចំនួនមួយច្បាប់ជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីជូនជ្រាបជាព័ត៌មាន និងសម្រាប់តាមដានការអនុវត្តចំណូល។

រាល់ការប្រមូលចំណូលពីកម្រៃសេវាសាធារណៈ ដូចមានចែងនៅក្នុងតារាងឧបសម្ព័ន្ធភ្ជាប់មកជាមួយ ប្រកាសរួមនេះ ត្រូវប្រើប្រាស់បង្កាន់ដៃបង់ប្រាក់ ដែលបានបើកផ្តល់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្របតាមប្រកាសចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១១ ស្ដីពីការដាក់ឱ្យប្រើប្រាស់បង្កាន់ដៃបង់ប្រាក់ និងសារាចរណែនាំស្ដីពីការគ្រប់គ្រងបង្កាន់ដៃបង់ប្រាក់ របស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

...

ក្រសួងព័ត៌មាន ត្រូវធ្វើរបាយការណ៍ស្តីពីការអនុវត្តចំណូលប្រចាំខែ និងប្រចាំឆ្នាំដើម្បីផ្ញើមកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឱ្យបានមុនថ្ងៃទី១០ នៃខែបន្ទាប់ សម្រាប់របាយការណ៍ប្រចាំខែ និងឱ្យបានមុនថ្ងៃទី១៥ ខែមករា នៃឆ្នាំបន្ទាប់ សម្រាប់របាយការណ៍ប្រចាំឆ្នាំ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print