ប៉េអឹមបញ្ជូនជនសង្ស័យក្រុមបង់ក្លាដែសចំនួន១២ នាក់ ទៅតុលាការ ពាក់ពន្ធករណីចាប់ ឃុំឃាំង បង្ខាំងមនុស្សដោយខុសច្បាប់

ចែករំលែក៖

ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃ៤ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងសម ត្តកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យជាក្រុមជនជាតិបង់ក្លាដែសចំនួន១២ នាក់ ទៅតុលាការ ពាក់ពន្ធករ ណីចាប់ ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់ ក្នុងគោលបំ ណងជម្រិតយកប្រាក់ ទៅតុលាការ ដើម្បីជូនស្ថាប័នអយ្យការបើកការស៊ើបសួរ និងសម្រេចធ្វើការចោទប្រកាន់ជាផ្លូវការ ។

ជនសង្ស័យទាំង១២ នាក់នោះមាន ៖
១.ឈ្មោះ MD MIZANUR RAHMAN ភេទប្រុស អាយុ៤០ ឆ្នាំ ជនជាតិបង់ក្លាដេស មុខរបរ ជាងលាបថ្នាំ
២.ឈ្មោះ MD MOSLIEM UDDIN ភេទប្រុស អាយុ៣៦ ឆ្នាំ ជនជាតិបង់ក្លាដេស មុខរបរ បើកបររថយន្ត
៣.ឈ្មោះ MOHAMMAD SHARIF ភេទប្រុស អាយុ៣៤ ឆ្នាំ ជនជាតិ បង់ក្លាដេស មុខរបរ វិស្វករ
៤.ឈ្មោះ MOHAMMAD JOWEL ភេទប្រុស អាយុ៣១ ឆ្នាំ ជនជាតិ បង់ក្លាដេស មុខរបរ ចុងភៅ
៥.ឈ្មោះ SANJAY KUMAR RAJBANSHI ភេទប្រុស អាយុ៣១ ឆ្នាំ ជនជាតិ នេប៉ាល់
៦.ឈ្មោះ FAY SALMIA ភេទប្រុស អាយុ៣០ ឆ្នាំ ជនជាតិ បង់ក្លាដែស
៧.ឈ្មោះ SHYAN KUMAR GURUNG ភេទប្រុស អាយុ៤២ ឆ្នាំ ជនជាតិ បង់ក្លាដែស
៨.ឈ្មោះ A LOAR ភេទប្រុស អាយុ៣៨ ឆ្នាំ ជនជាតិ បង់ក្លាដេស
៩.ឈ្មោះ MD SUVO SKHTE ភេទប្រុស អាយុ២៧ ឆ្នាំ ជនជាតិ បង់ក្លាដេស
១០.ឈ្មោះ GO KARNA BOMJAN ភេទប្រុស អាយុ២៧ ឆ្នាំ ជនជាតិ នេប៉ាល់
១១.ឈ្មោះ MOHIDUL ISLAM TONY ភេទប្រុស អាយុ៣៣ ឆ្នាំ ជនជាតិ បង់ក្លាដេស
១២.ឈ្មោះ SHOUYAB ISLAM ភេទប្រុស អាយុ២៥ ឆ្នាំ ជនជាតិ បង់ក្លាដេស ។

...

សំណុំរឿងខាងលើនេះបាន និងកំពុងស្ថិតនៅលោក គឹម ហុងសាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបើកការស៊ើបសួរ ។
សូមជម្រាបថា កាលពីវេលាម៉ោង១២និង១២ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ មានករណីផ្ទុះអាវុធជាច្រើនគ្រាប់ បានបង្កឲ្យមានការភ្ញាក់ផ្អើលទាំងកណ្តាលរាត្រី ពេលនោះ គេឃើញវត្តមានកងកម្លាំងអាវុធហត្ថបំពាក់ដោយអាវក្រោះជាច្រើ ននាក់ បានធ្វើការឡោមព័ទ្ធទីតាំងផ្ទះវីឡាមួយកន្លែង ព្រមទាំងរំដោះមនុស្ស និងឃាត់ខ្លួនជនបរទេសដែលជាជនសង្ស័យច្រើននាក់ទៀត ស្ថិតនៅលើកំណាត់ផ្លូវកែវចិន្តា ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានបឋមពីកន្លែងកើតហេតុបានឱ្យដឹងថា គេបានឮសំឡេងឆ្កែព្រូស និងមានមនុស្សស្រែកឆោឡោខ្លាំង ៗ បន្ទាប់មកក៏ឃើញវត្តមានរបស់សមត្ថកិច្ចមួយក្រុម ប្រដាប់ដោយអាវុធគ្រប់ដៃ ជាមួយនិងឯកសណ្ឋានជាកងកម្លាំងអាវុធហត្ថ រួមទាំងមានពាក់អាវក្រោះបានជិះរថយន្ត មកធ្វើការឡោមព័ទ្ធទីតាំងដីឡូត៍ក្បែរផ្ទះវីឡាមួយកន្លែងនោះ ។
អ្នកឃើញហេតុការណ៍បានបន្តថា បន្ទាប់ពីឮសំឡេងស្រែក គាត់ក៏បានទាញទូរស័ព្ទថតវីដេអូ ស្រាប់តែឮសំឡេងបាញ់កាំភ្លើងប្រមាណ៧ទៅ៨គ្រាប់ ដោយគាត់សង្ស័យថា ទំនងសមត្ថកិច្ចចុះបង្រ្កាបបទល្មើសនៅតំបន់នោះ ព្រោះមានមនុស្សរត់ប្រសេចប្រ សាច ដែលត្រូវសមត្ថកិច្ចដេញតាមចាប់រុញឡើងទៅលើរថយន្ត ។ បន្ទាប់មកទៀតគេឃើញមានវត្តមានអ្នកយកព័ត៌មាន បានចុះ ទៅដល់ទីតាំងកើតហេតុខាងលើ ព្រមទាំងបានផ្តិតរូបភាព ឃើញកម្លាំងអាវុធហត្ថឃាត់ខ្លួនជនបរទេសជាច្រើននាក់ ដែលសុទ្ធសឹងជាជនជាតិបង់ក្លាដែស១០នាក់ នេប៉ាល់២ នាក់ និងនារីខ្មែរម្នាក់ ជាអ្នកម៉ាស្សា សរុប១៣ នាក់ ។ ពួកគេទាំងនោះត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងបញ្ជូនទៅកាន់ការិយាល័យជំនាញព្រហ្មទណ្ឌនៃទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយសង្ស័យជាប់ពាក់ព័ន្ធករណី ចាប់ ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់ ។ ប្រតិបត្តិការនោះដែរសមត្ថកិច្ចបានធ្វើការរំដោះជនរងគ្រោះចំនួន២ នាក់ ដែលជាជនជាតិបង់ក្លាដែស បន្ទាប់ពីទទួលបានដំណឹងតាមទូរស័ព្ទដែលជនរងគ្រោះប្តឹងសុំជំនួយអន្តរាគមន៍តាមរយៈប្រព័ន្ធ HOT LINE 1291 របស់កងរាជអាវុធហត្ថ ។ ជនរងគ្រោះក៏ត្រូវបានកម្លាំងសមត្ថកិច្ចនាំយកសាកសួរ នៅការិយាល័យជំនាញប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕ ដោយ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print