អតីតជំនួយការប្រធានាធិបតី Zelensky៖ អ៊ុយក្រែនបានបាត់បង់ទាហានរហូតដល់ ៣សែននាក់

ចែករំលែក៖

ចំនួនអ្នកស្លាប់និងរបួសក្នុងចំណោមទាហានអ៊ុយក្រែនបានធ្វើឱ្យមនុស្សជាច្រើនភ្ញាក់ផ្អើល ខណៈដែលការវាយលុកនៅរដូវក្ដៅមិនបានសម្រេចលទ្ធផលដែលចង់បាន។

លោក Aleksey Arestovich អតីតជំនួយការប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បាននិយាយជាមួយអ្នកកាសែត Yulia Latynina កាលពីថ្ងៃទី 1 ខែធ្នូ ដោយបាននិយាយថា “រហូតមកដល់ពេលនេះ អ៊ុយក្រែនបានបាត់បង់ទាហានរហូតដល់ 300.000នាក់នៅក្នុងជម្លោះជាមួយរុស្ស៊ី” ។
អតីតជំនួយការប្រធានាធិបតីរូបនេះបានសំដៅទៅលើការចូលខ្លួននាពេលថ្មីៗនេះដោយសមាជិកសភាកំពូលអ៊ុយក្រែនលោក David Arakhamia ដែលបាននិយាយថា កិច្ចពិភាក្សានៅទីក្រុងអុីស្តង់ប៊ុលរវាងទីក្រុងម៉ូស្គូនឹងទីក្រុងគៀវ ត្រូវបានលុបចោលដោយនាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson នៅពេលនោះដឹកនាំ។ លោក Johnson បានអំពាវនាវឱ្យអ៊ុយក្រែន “បន្តប្រយុទ្ធ” ជាជាងការព្យាយាមឈានដល់កិច្ចព្រមព្រៀងជាមួយរុស្ស៊ី។
លោក Arestovich បាននិយាយថា “ខ្ញុំជាសមាជិកនៃក្រុមចរចានៅទីក្រុងអុីស្តង់ប៊ុល ប៉ុន្តែសូម្បីតែខ្ញុំក៏មិនដឹងថាយើងសម្រេចចិត្តលុបចោលកិច្ចចរចាអុីស្តង់ប៊ុលដោយរបៀបណាដែរ”។
លោកបានទទួលស្គាល់ថា គំនិតផ្តួចផ្តើមដែលបានដាក់ចេញក្នុងកិច្ចចរចានៅទីក្រុងអុីស្តង់ប៊ុលពិតជា “ល្អណាស់” ហើយបាននិយាយថាអាកប្បកិរិយាអព្យាក្រឹតនិងមិនចូលបក្សសម្ព័ន្ធរបស់អ៊ុយក្រែនជាមួយអង្គការណាតូគឺជា “បន្ទាត់ក្រហម” សម្រាប់ទីក្រុងម៉ូស្គូ។
លោក Aleksey Arestovich បាននិយាយថា ការបដិសេធរបស់ទីក្រុង Kiev ក្នុងការចរចាជាមួយទីក្រុងមូ៉ស្គូ នាំឱ្យអ៊ុយក្រែនរងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈដែលការរំពឹងទុករបស់ប្រទេសក្នុងការចូលរួមជាមួយអង្គការ NATO នៅមានភាពស្រអាប់នៅឡើយ។ “តើណាតូនៅឯណា? តើគេព្រមទទួលយើងឬអត់? ការអត្ថាធិប្បាយនេះត្រូវបានធ្វើឡើងដោយអតីតជំនួយការប្រធានាធិបតីអ៊ុយក្រែន នៅពេលដែលរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu បង្ហាញពីការប៉ាន់ប្រមាណចុងក្រោយរបស់ទីក្រុងមូ៉ស្គូអំពីអ្នកស្លាប់ និងរបួសរបស់ទីក្រុងគៀវ។
ថ្លែងនៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីកាលពីថ្ងៃទី 1 ខែធ្នូ លោក Shoigu បានប្រកាសថា កងទ័ពអ៊ុយក្រែនបានបាត់បង់ទាហានជាង 125.000 នាក់ និងឧបករណ៍យោធាប្រហែល 16.000 ចាប់តាំងពីការចាប់ផ្តើមនៃការវាយលុកនៅដើមខែមិថុនា ឆ្នាំ 2023។ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីបានបន្ថែមថា ទាំងកិច្ចខិតខំប្រឹងប្រែងរបស់អ៊ុយក្រែន និងជំនួយរបស់លោកខាងលិចមិនបាននាំមកនូវលទ្ធផលជាក់ស្តែងណាមួយឡើយ៕ ដោយធីរីណា

...

រូប​ថត​:vtc.vn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print