នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ចូលជួបសម្តែងការគួរសមចំពោះ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣នេះ  នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូនៃបណ្ឌិត្យសភានគរបាលកម្ពុជា ចូលជួបសម្ដែងការគួរសមចំពោះ  លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នាទីស្តីការក្រសួង។

នៅក្នុងកិច្ចជំនួបសម្តែងការគួរសមនោះ នាយឧត្តមសេនីយ៍ បានគោរពអបអរសាទរ និងជូនពរចំពោះ លោករដ្ឋមន្ត្រី ដែលទទួលបានការតែងតាំងជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងរដ្ឋាភិបាលនៃអាណត្តិនីតិកាលទី៧នៃរដ្ឋសភានេះ។

ក្នុងឱកាសជួបសម្តែងការគួរសមនោះ ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យប្រធានបណ្ឌិត្យសភា បានពិភាក្សាលើ៣ចំណុចសំខាន់ៗ ដូចតទៅ៖ 

១- អំពីតួនាទីនិងភារកិច្ចរបស់បណ្ឌិត្យសភានគរបាលកម្ពុជានិងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីចែករំលែកបទពិសោធគ្នាទៅវិញទៅមកនិងកិច្ចសហប្រតិបត្តិការក្នុងការជួយដល់បណ្ឌិត្យសភានគបាល លើវិស័យពាក់ព័ន្ធនឹងមន្ទីរពិសោធន៍និងជួយពង្រឹងធនធានមនុស្សផ្នែកមន្ទីរពិសោធន៍ ។

២-  ការចងសម្ព័ន្ធមេត្រីភាពរវាងក្រសួងនិងបណ្ឌិត្យសភានគរបាលកម្ពុជា និងទី៣ គោរពអញ្ជើញឯកឧត្តមរដ្ឋមន្ត្រី មកធ្វើបាឋកថាចែករំលែកចំណេះដឹងនិងបទពិសោធលើប្រធានបទចាំបាច់មួយចំនួនដែលពាក់ព័ន្ធនឹងកិច្ចសហការជាមួយបណ្ឌិត្យសភានគរបាលកម្ពុជាលើវិស័យនគរបាលកម្ពុជា។

កិច្ចជំនួបសម្តែងការគួរសមនិងពិភាក្សា បានប្រព្រឹត្តទៅក្រោមបរិយាកាសរីករាយនិងប្រកបដោយលទ្ធផលជាទីគាប់ប្រសើរ៕

ដោយ ៖ សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print