ខេត្តបាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣នេះ បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចជំនាញ បន្តសហការចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់ នៅក្នុងភូមិសាស្រ្តស្រុកមោង ឫស្សីខេត្តបាត់ដំបង។
របាយការណ៍ដដែលបន្តថា ក្នុងប្រតិបត្តិការនោះបានធ្វេីឡេីងកាលពីថ្ងៃទី៤ ខែធ្នូម្សិលមិញនេះ លោកវរសេនីយ៍ទោ បឿ អាត នាយរងការិយាល័យ និងជាប្រធានក្រុមគោលដៅបង្ក្រាបបទល្មើសនេសាទស្រុកមោងឬស្សី សហការជាមួយលោកវរសេនីយ៍ ស គឹមឡុង អធិការស្រុក ចុះបង្ក្រាបបទល្មើសនេសាទ ០១លើក ក្នុងចំណុចស្តុកឃ្លោក ស្ថិតក្នុងភូមិសាស្ត្រភូមិអ្នកតាទ្វារ ឃុំឬស្សីក្រាំង ស្រុកមោងឬស្សី ខេត្តបាត់ដំបង។
ក្នុងប្រតិបត្តិការនោះ ជាលទ្ធទទួលបានគឺ៖
-សាច់ម៉ងប្រវែង៦៥០ម៉ែត្រ
-បង្គោលឈើចំនួន១២០ដើម
-ឡុកចំនួន០៣គ្រឿង
-លែងកូនត្រីចម្រុះចូលបឹងធម្មជាតិវិញចំនួន៥ ០ គីឡូក្រាម ។
គួរបញ្ជាក់ថា ចំពោះវត្ថុតាងដែលបានរឹបអូសត្រូវដុតបំផ្លាញចោលនៅនឹងកន្លែង៕ដោយ៖សហការី