ក្មេងទំនើងមួយក្រុមដេញកាប់យុវជនពីរនាក់រងរបួសម្នាក់ ចំណែកម្នាក់ទៀតគេចផុត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ ក្មេងទំនើងមួយក្រុម ដៃប្រដាប់ដោយកាំបិទផ្គាក់ដេញកាប់យុវជនពីរនាក់ បណ្ដាលឲ្យរងរបួសម្នាក់ ចំណែកម៉ូតូរងការខូចខាតនៅវេលាម៉ោងជាង ១០យប់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ ត្រង់ចំណុចខាងក្រោយការ៉ាសសាំងប្រមាណជាង១០០ម៉ែត្រផ្លូវចូលទៅរោងចក្រហាត់ឌីស ស្ថិតនៅក្នុងសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ។
អ្នកឃើញហេតុការណ៍នៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលបង្កើតហេតុគេបានឃើញក្មេងទំនើងមួយក្រុម បានជិះម៉ូតូក្នុងទិសដៅពីរោងចក្រហាត់ឌី ឆ្ពោះទៅផ្លូវជាតិលេខ ៥ ពោលគឺជិះបញ្ច្រាសទិសគ្នារវាងជនរងគ្រោះនិងជនបង្ក លុះមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានក្មេងទំនើងមួយក្រុមប្រដាប់ដោយកាំបិតខ្វែ ជិះម៉ូតូដេញកាប់ទៅលើយុវជន២នាក់ ខណៈកំពុងជិះម៉ូតូមកពីទិញស្រាបៀរ បណ្ដាលឱ្យរងរបួសធ្ងន់ម្នាក់ ចំណែកម៉ូតូរងការខូចខាតយ៉ាងដំណាំ រួចជនបង្ករត់គេចខ្លួនបាត់។ក្រោយពីកើតហេតុកម្លាំងនគរបាលប៉ុស្ដ៌សង្កាត់ផ្សារកណ្ដាល បានចុះមកធ្វើការត្រួតពិនិត្យ ធ្វើកំណត់ហេតុ និងសាកសួរជុំវិញរឿងរ៉ាវករណីខាងលើ ដើម្បីធ្វើការស្រាវជ្រាវស្វែងរកជនដៃដល់យកមកអនុវត្តតាមនីតិវិធី ។ពាក់ព័ន្ធករណីខាងលើនេះដែរពលរដ្ឋបានសំដែងការព្រួយបារម្ភនិងភ័យខ្លាចជាខ្លាំង ខណៈដែលឃើញពីសកម្មភាពក្មេងទំនើងដេញកាប់គ្នាយ៉ាងអាណាធិបតេយ្យ ដូចក្នុងក្រុងហាក់បីដូចជាមានការកើនឡើង
នៅពេលយប់។ ទោះយ៉ាងណាសមត្ថកិច្ចប៉ុស្ដិ៍ខាងលើបានប្រាប់ថា កំលាំងកំពុងតែស្វែងរកជនបង្កនៅតាមផ្លូវសាធារណៈ ធ្វើឲ្យមានរបួសស្នាមកំលាំងសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវរកមុខសញ្ញា៕

ដោយ៖វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print