លោក ឯម ច័ន្ទមករា ៖ មានជនអនាមិកបានក្លែងបន្លំបង្កើតលេខតេឡេក្រាម (Telegram) ដោយប្រើប្រាស់ឈ្មោះ ឯម ច័ន្ទមករា (Em Chan Makara) ដោយជនខិលខូចបានបង្កើតតេឡេក្រាមក្លែងក្លាយ (fake account) ដាក់ឈ្មោះថា “CS.Makara Chan Em“

ចែករំលែក៖

ភ្នំពេញ ៖ លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការ អ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទា និងជាអគ្គលេខាធិការ ក្រុមប្រឹក្សាសកម្មភាពជនពិការ នៅរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ បានបង្ហោះលើផេកផ្លូវរបស់លោកថា ៖ មានជនអនាមិកបានក្លែងបន្លំបង្កើតលេខតេឡេក្រាម (Telegram) ដោយប្រើប្រាស់ឈ្មោះរបស់ខ្ញុំ ឯម ច័ន្ទមករា (Em Chan Makara) ដោយជនខិលខូចបានបង្កើតតេឡេក្រាមក្លែងក្លាយ (fake account) ដាក់ឈ្មោះថា “CS.Makara Chan Em“ ។ ក្នុងនោះលោកក៏បានបង្ហោះចេញជា សេចក្តីជូនដំណឹង! ដោយបញ្ជាក់ថា ៖ ខ្ញុំសូមជម្រាបជូនពុកម៉ែបងប្អូន មិត្តភក្តិ និងអ្នកទាំងអស់គ្នាថាថ្មីៗនេះ មានជនអនាមិកបានក្លែងបន្លំបង្កើតលេខតេឡេក្រាម (Telegram) ដោយប្រើប្រាស់ឈ្មោះរបស់ខ្ញុំ ឯម ច័ន្ទមករា (Em Chan Makara) ដោយជនខិលខូចបានបង្កើតតេឡេក្រាមក្លែងក្លាយ (fake account) ដាក់ឈ្មោះថា “CS.Makara Chan Em“ ។

លោកថ្លែងបន្តថា៖ ប្រសិនបើបងប្អូន និងអ្នកទាំងអស់គ្នាបានទទួលសារ ដែលអះអាងថាជាខ្ញុំ សូមកុំយកចិត្តទុកដាក់ និងសូមប្រុងប្រយ័ត្នចំពោះការឆបោកដែលកំពុងកើតមាន ដោយការប្រើឈ្មោះ និងរូបថតរបស់ខ្ញុំទៅប្រើប្រាស់។

ខ្ញុំសូមបដិសេដដាច់ខាត និងសូមឲ្យជនឆបោកទាំងនោះបញ្ឈប់ជាបន្ទាន់នូវទង្វើបោកប្រាស់នេះ និងសូមអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចមេត្តាផ្តន្ទាទោសជនឆបោកនេះតាមច្បាប់ជាធរមាន។

សូមឲ្យបងប្អូនទាំងអស់មេត្តាកុំចាប់អារម្មណ៍ ឬឆ្លើយតបទៅនឹងសារនៃលេខតេទ្បេក្រាមក្លែងបន្លំនេះ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print