តំណាងរដ្ឋមន្រ្តីក្រសួងសុខាភិបាល អញ្ជើញចូលរួមវេទិកាអង្គការសហប្រតិបត្តិការសៀងហៃឆ្នាំ២០២៣ ស្ដីពីវេជ្ជសាស្ត្របុរាណ “2023 SCO Forum on Traditional Medicine”

ចែករំលែក៖

ប្រទេសចិន ៖ ក្រសួងសុខាភិបាល នៅល្ងាចថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ បានបញ្ជាក់អោយដឹងថា ៖ ដោយបានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត នាង ភារិទ្ធ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាល អញ្ជើញចូលរួមវេទិកាអង្គការសហប្រតិបត្តិការសៀងហៃឆ្នាំ២០២៣ ស្ដីពីវេជ្ជសាស្ត្របុរាណ “2023 SCO Forum on Traditional Medicine” នៅខេត្តជាំងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣។

វេទិកាដែលមានរយៈពេល ០៣ ថ្ងៃកន្លងទៅនេះគឺរៀបចំឡើងដើម្បីចែករំលែក និងផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍លើវិស័យវេជ្ជសាស្ត្របុរាណ និងផ្ដោតសំខាន់លើ មរតក នវានុវត្តន៍ ការរួបរួម និងកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍន៍ដែលមានគុណភាពខ្ពស់ នៃឧស្សាហកម្មវេជ្ជសាស្ត្របុរាណ។

ចូលរួមថ្លែងសុន្ទរកថានៅក្នុងពិធីបើកវេទិកានាឱកាសនោះ ឯកឧត្តមប្រធានប្រតិភូបានថ្លែងថា ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានផ្តោតលើការផ្លាស់ប្តូរទស្សនៈលើគោលនយោបាយស្តីពីវេជ្ជសាស្ត្របុរាណ ការធានាគុណភាព និងការវាយតម្លៃ ព្រមទាំងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ លើវេជ្ជសាស្ត្របុរាណ ឱ្យកាន់តែស៊ីជម្រៅជាមួយសមាជិក សមាជិកាទាំងអស់ និងទ្វេរភាគីកម្ពុជា-ចិន៕

ដោយ ៖ សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print