ឆ្លងចរន្តអគ្គិសនីឆេះបង្គោលភ្លើងធ្វើឱ្យប្រជាពលរដ្ឋមានការព្រួយបារម្ភ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ មានការឆ្លងចរន្តអគ្គិសនីឆេះបង្គោលភ្លើងអស់១ដើមបង្កអោយប្រជាពលរដ្ឋមានការព្រួយបារម្ភនៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែត។

ប្រជាពលរដ្ឋបានប្រាប់ថា នៅពេលអគ្គិភ័យឆាបឆេះបង្គោលភ្លើងទាំងព្រឹក ដំបូងគេឃើញឆ្លងចរន្តចេញពីប្រអប់ភ្លើងហើយបន្តផ្ទុះចេញជាអណ្តាតភ្លើងឆាបឆេះឡើងបណ្តាលឱ្យអ្នកនៅក្បែរមានការភ័យស្លន់ស្លោនាំគ្នាយកបំពង់ពន្លត់់អគ្គិភ័យបាញ់ពន្លត់បណ្តើររហូតដល់រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតចុះជួយអន្តរាគមន៍បាញ់ពន្លត់បានទាន់ពេលវេលាដោយរលត់ទាំងស្រុងទៅវិញ។
ប្រជាពលរដ្ឋបានបញ្ជាក់ថា នៅក្រុងប៉ោយប៉ែតបញ្ហាឆាបឆេះបង្គោលភ្លើងដូចជាកើតឡើងញឹកញាប់ពេកហើយមិនដឹងមូលហេតុអ្វី ហើយខាងក្រុមហ៊ុនអានកូមិនយកចិត្តទុកដាក់ក្នុងការត្រួតពិនិត្យទៅលើផ្នែកជំនាញអគ្គិភ័យដើម្បីការពារការឆាបឆេះកើតឡើង។ អ្វីដែលជាការព្រួយបារម្ភនោះគឺខ្លាចឆាបឆេះដល់ផ្ទះប្រជាពលរដ្ឋនៅក្បែរ ដែលគួរតែពិនិត្យឡើងវិញ។
កម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានប្រាប់ថាៈ មូលហេតុដែលអគ្គិភ័យឆាបឆេះបង្គោលភ្លើងគឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនីប្រអប់ភ្លើងទើបបង្កអោយឆាបឆេះ ហើយអ្វីដែលជាការព្រួយបារម្ភនោះគឺខ្លាចឆ្លងឆេះដល់ផ្ទះប្រជាពលរដ្ឋ តែត្រូវបានពន្លត់ទាន់ពេល។ពលរដ្ឋបញ្ជាក់ថាៈ នៅតាមបណ្ដាបង្គោលភ្លើងនីមួយៗ ការរៀបចំបណ្ដាញខ្សែគ្មានរបៀបរៀបរយ ខ្សែខ្លះធ្លាក់រប៉ាត់រប៉ាយ និងបង្គោលភ្លើងភាគច្រើនសំបូរទៅដោយសំបុកសត្វ កត្តាទាំងនេះហើយជាបញ្ហាប្រឈមទៅនឹងអគ្គិភ័យឆាបឆេះ៕

...

ដោយ៖វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print