ក្លិបញញួរធំ West Ham បានផ្តល់រង្វាន់២៥,០០០ផោនសម្រាប់ព័ត៌មានដែលនាំទៅដល់ការចាប់ខ្លួន និងការកាត់ទោសដោយជោគជ័យលើក្រុមចោរដែលបានលួចចូលផ្ទះរបស់ខ្សែការពារ Kurt Zouma។
ចោរលួចចូលមុនការប្រកួតកាលពីថ្ងៃអាទិត្យជាមួយក្លិប Crystal Palace ខណៈខ្សែការពារ និងក្រុមគ្រួសាររបស់គាត់នៅក្នុងផ្ទះ។គ្មាននរណាម្នាក់រងគ្រោះថ្នាក់ទេ ប៉ុន្តែវត្ថុមានតម្លៃ និងសារៈសំខាន់ផ្ទាល់ខ្លួន និងមនោសញ្ចេតនាត្រូវបានគេយក។
ប្រធានរួមក្រុម West Ham លោក David Sullivan បាននិយាយថា “ដើម្បីឱ្យនរណាម្នាក់លួចចូលផ្ទះរបស់អ្នកគឺជាបទពិសោធន៍ដ៏គួរឱ្យភ័យខ្លាច។ ខ្ញុំសង្ឃឹមថារង្វាន់នេះនឹងជួយនាំបុគ្គលទាំងឡាយមករកយុត្តិធម៌ និងរារាំងអ្នកផ្សេងទៀតមិនឱ្យឆ្លងកាត់ទុក្ខលំបាកស្រដៀងគ្នានេះ“។
គួរបញ្ជាក់ថា ខ្សែការពារ Zouma មានវ័យ២៩ឆ្នាំមិនបានលេងក្នុងការប្រកួតជាមួយ Crystal Palace ដែលបានបញ្ចប់ក្នុងលទ្ធផល១–១ នៅកីឡដ្ឋាន London ៕ (រូបភាព ៖ BBC Sport)