ភ្នំពេញ ៖ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញបានលើកឡើងថា៖ បើយើងមានភាពជាអ្នក ដឹកនាំ គឺយើងមានអំណាច តែសូមកុំយកអំណាចនេះទៅប្រើប្រាស់អោយខុសគោលដៅ ។
លោកបានបញ្ជាក់ថា៖ អំណាចគឺជាភ្លើង សូមកុំយកភ្លើងនេះទៅប្រើឱ្យចំគោលដៅ កុំទៅដុតបំផ្លាញគេ តែត្រូវប្រើប្រាស់ភ្លើងនេះឱ្យមានផលប្រយោជន៍សម្រាប់មនុស្សជាតិ។
អ្នកដឹកនាំសូមប្រើប៊ិចឱ្យបានត្រឹមត្រូវ មុនប្រើប្រាស់ប៊ិចត្រូវគិតពិចារណាឱ្យ បានគ្រប់ ជ្រុងជ្រោយ ព្រោះប៊ិច របស់ អ្នកដឹកនាំនាំមកនៅ ប្រយោជន៍ តែបើប្រើប្រាស់មិនត្រឹមត្រូវ ក៏វានាំ មកនូវគ្រោះមហន្តរាយដែរ។
លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងបែបនេះ ខណៈឯកឧត្ដមបិទវគ្គសិក្ខាសាលាជូនមន្រ្ដី សាលារាជធានីភ្នំពេញ នៅព្រឹតថ្ងៃពុធ៩រោច ខែកត្ដិក ឆ្នាំថោះបញ្ចស័កព.ស២៥៦៧ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣នេះ នៅសាលារាជធានីរាជធានីភ្នំពេញ ។ វគ្គបំប៉នចំណេះដឹងនេះក៏មានការចូលរួមពី លោក សូលី វណ្ណប៉ុក នាយករងសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធា រណៈ បានមកធ្វើបទបង្ហាញអំពីភាពជាអ្នក ដឹកនាំនិងនវានុវត្តន៍ អង្គភាពច្រកចេញចូលតែមួយសាលារាជធានីភ្នំពេញ ។
លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ អំណាចគឺជាភ្លើង ប្រសិនបើយើងយកភ្លើងនេះទៅប្រើឱ្យ ខុសគោលដៅ នោះវានឹងបង្កើតឱ្យមានភាពមហន្តរាយ ។ បើយើងយកភ្លើងនេះទៅប្រើត្រឹមត្រូវចំគោលដៅ វានឹងធ្វើឱ្យ មានភាពរីកចម្រើន និងប្រសើរឡើង។ កុំយកភ្លើងនេះ ទៅដុតបំផ្លាញគេ តែត្រូវប្រើប្រាស់ភ្លើងឱ្យ មានផលប្រយោជន៍សម្រាប់មនុស្សជាតិ។
លោក កើត ឆែ បានមានប្រសាសន៍លើកឡើងទៀតថា៖ ភាពជាអ្នកដឹកនាំ ជាធម្ម ជាតិរបស់មនុស្ស សត្វ ដែលមានរួចហើយ ពោលគឺចាប់ពី២នាក់ទៅ គឺតែងតែមានអ្នកដឹកនាំ នារីជាអ្នក គ្រប់គ្រងគ្រួសារនិងភាពជាអ្នកដឹកនាំក្នុងគ្រួសាររួចស្រេចទៅហើយ គ្រាន់តែមិនបានប្រើសិទ្ធិភាពជាអ្នកដឹកនាំ និងគ្រប់គ្រងនៅសង្គមខាងក្រៅ។
ចំណែក ពាក្យថា នវានុវត្តន៍ មានន័យថា ជាការច្នៃប្រឌិតលើកិច្ចការងារឱ្យកាន់តែប្រសើរឡើង ពិសេសលើការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែល្អ និងងាយស្រួលជាងមុន។
លោក កើត ឆែ បានបន្តទៀតថា៖ ភាពជាអ្នកដឹកនាំ មិនអាចនិយាយថា ចំណេះដឹងរបស់ប្រជាពលរដ្ឋនៅមានកម្រិតនោះទេ ត្រូវផ្សព្វផ្សាយ ឬបញ្ច្រៀបការយល់ដឹងទៅឱ្យ ពួកគាត់បានយល់និងដឹងឮ។ អំណាយដែលយើងបានមក គឺប្រជាពលរដ្ឋប្រគល់ជូនតាមរយៈការបោះឆ្នោត ទើបយើងអាចអង្គុយធ្វើការងារបានរាល់ថ្ងៃ ។ តែបើពួកគាត់បោះឆ្នោះឱ្យ អ្នកដឹកនាំមិនល្អ វានឹងធ្វើឱ្យប្រទេសជាតិធ្លាក់ចូលក្នុងភ្លើងសង្គ្រាម គឺយើងមិនមានឱកាសអង្គុយធ្វើការបានដែរ ។ ដូច្នេះសូមអ្នកដឹកនាំទាំងអស់ បម្រើ ប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។
លោក សូលី វណ្ណប៉ុក នាយករងសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈបាន បញ្ជាក់ថា៖ ថ្ងៃនេះ សិក្ខាកាមសិក្ខាកាមជាន់ខ្ពស់ទាំងអស់នៃវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍បានចុះទស្សនកិច្ចសិក្សាទៅកាន់ ស្ថាប័នចំនួន២ (ដែលក្នុងនោះសិក្ខាកាមចំនួន១០០នាក់ ធ្វើទស្សនកិច្ចសិក្សានៅក្រសួងប្រៃសណីយ៍និង ទូរគមនាគមន៍ និងសិក្ខាកាមចំនួន៩៧នាក់ អញ្ជើញមកទស្សនកិច្ចនៅអង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋ បាលរាជធានីភ្នំពេញនេះ)។ សិក្ខាកាមជាន់ខ្ពស់ទាំងអស់នៃវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍បានចុះទស្សនកិច្ចសិក្សាទៅកាន់ សិក្ខាកាមជាន់ខ្ពស់ទាំង៩៧នាក់ មានសមាសភាពក្នុងរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិរួមមាន៖ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ប្រធាននាយកដ្ឋាន អភិបាលរងខេត្ត អភិបាលស្រុក អភិបាល ខណ្ឌ ផងដែរ។ លោកបន្តថា៖ ការចុះទស្សនកិច្ចសិក្សា នៅក្នុងវគ្គចំណេះដឹងជូនមន្រ្ដី រដ្ឋបាលរាជធានី
នេះ គឺការភ្ជាប់ទ្រឹស្ដីដែលសិក្ខាកាមបានសិក្សា និងការពិនិត្យមើលការអនុវត្ត ការងារជាក់ស្ដែងក្នុងការផ្តល់សេវាដែលល្អប្រសើរក្នុងបណ្តាអង្គភាពរបស់រដ្ឋ សហគ្រាសសាធារណៈ ឬ អង្គ ភាពក្នុងវិស័យឯកជន។ ស្របជាមួយគោលដៅនៃវគ្គសិក្សាដែលចង់ឱ្យ សិក្ខាកាមមានការយល់ដឹង ចេះបង្កើន សមត្ថភាពបំពេញការងារ និងក្លាយជាអ្នកដឹកនាំដែលអាចបំពេញការងារបាន (Knowi ng Doing andBeing) 1 លោកបន្តទៀតថា៖ទស្សនកិច្ចសិក្សានៅអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានីភ្នំពេញជាមួយវគ្គនេះផងវានឹងផ្តល់ជូនដល់ សិក្ខាកាមទទួលបាននូវពិសោធន៍ ចំណេះដឹង និងវិធី សាស្ត្រអនុវត្តការងារថ្មីៗ យល់ដឹងពីភាពជាអ្នកដឹកនាំក្នុង ការផ្តល់សេវាសាធារណៈ ឥរិយាបថរបស់មន្ត្រីក្នុងការបម្រើសេវាសាធារណៈ កិច្ចសហការគ្នាក្នុងការងារ និងការដោះស្រាយបញ្ហានានា នៅក្នុងការផ្តល់សេវា ក៍ដូចជាយល់ដឹងពីវិធីដោះស្រាយឆ្លើយតបទៅ និងបញ្ហាដែល កើត មាននៅក្នុងសា្ថប័ន និងអង្គភាពរបស់ខ្លួន៕
ដោយ៖ សំរិត