នាយឧត្តមសេនីយ៍ ទៀ សីហា ដឹកនាំប្រតិភូចូលរួម កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីស្តីពីការក្សាសន្តិភាពក្នុងក្របខណ្ឌអង្គការសហប្រជាជាតិលើកទី ៧ ប្រទសហ្គាណា

ចែករំលែក៖

ភ្នំពេញ÷ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ នាយឧត្តម សេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការពារជាតិអមដោយនាយឧត្តមសេនីយ៍សែម សុវណ្ណនី អគ្គនាយក មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានដឹកនាំប្រតិភូចូលរួម កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ស្តីពីការរក្សាសន្តិភាពក្នុងក្របខណ្ឌអង្គការសហប្រជាជាតិលើកទី ៧ នៅទីក្រុង អាក្រា(ACCRA) សាធារណរដ្ឋហ្គាណា (Ghana)។ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ស្តីពីការក្សាសន្តិភាពក្នុងក្របខណ្ឌអង្គការសហប្រជាជាតិលើកទី៧ ត្រូវបានប្រទេសហ្គាណាទទួលធ្វើជាម្ចាស់ផ្ទះ ដែលមានប្រទេសចូលរួមប្រជុំចំនួន៩២ ប្រទេសនិង អង្គការអន្តរជាតិចូលរួមចំនួន៥ អង្គការ ។

កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីរក្សាសន្តិភាពរបស់អង្គការសហ ប្រជាជាតិ គឺជាឱកាសដ៏សំខាន់មួយសម្រាប់ រដ្ឋជាសមាជិកដើម្បីរួមគ្នា ក្នុងកិច្ចខិតខំប្រឹងប្រែងរួមមួយ ដើម្បីពង្រឹងប្រសិទ្ធភាពនៃប្រតិបត្តិការរក្សាសន្តិភាព និងផលប៉ះពាល់របស់ពួកគេលើសហគមន៍ដែលពួកគេបំពេញការងារ។

ថ្លែងក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ស្តីពីការក្សាសន្តិភាពក្នុងក្របខណ្ឌអង្គការសហប្រជាជាតិលើកទី៧ នាយឧត្តម សេនីយ៍ ទៀ សីហា ថ្លែងអំណរគុណដល់រដ្ឋាភិបាលនៃសាធារណរដ្ឋ Ghana ដែលទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំពេលនេះ និងបានសម្តែងការគាំទ្រទិសដៅដែលបានដាក់ចេញក្នុងកិច្ចប្រជុំដើម្បីរួមគ្នាធ្វើឲ្យប្រសើរឡើងនូវប្រសិទ្ធភាពប្រតិបត្តិការរក្សាសន្តិភាព ពិសេសការអនុវត្តន៍ការកិច្ចរក្សាសន្តិភាពដោយយកសុវត្ថិភាព ជាចម្បង។ លោកសង្កត់ធ្ងន់ថា ដើម្បីបុព្វហេតុសន្តិភាព និងបេះដូងស្អប់សង្គ្រាម កម្ពុជាមិនរាថយឡើយ។

...

ជាតឹកតាងកាលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរា ជាណាចក្រកម្ពុជា បានថ្លែងក្នុងអង្គមហា សន្និបាតអង្គការសហប្រជាជាតិ ដោយបានលើកឡើងថា “កម្ពុជាបន្តបរិច្ចាគដល់ស្ថិរភាព សន្តិសុខ សន្តិភាពពិភពលោកការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពសម្រាប់គ្រប់មនុស្សជាតិ។ ទោះក្នុងកាលៈទេសៈណាក៏ដោយ កម្ពុជាផ្តល់ តំលៃខ្ពស់ដល់ សន្តិភាព និងមិនគាំទ្រសង្គ្រាមឡើយ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print