ខេត្តកំពង់ស្ពឺ៖ ដោយសារតែកំហឹងទប់មិនជាប់ ធ្វើឱ្យបុរសជាប្អូនថ្លៃត្រូវបានកម្លាំងនគរបាលស្រុកបសេដ្ឋតាមឃាត់ខ្លួនបាន ខណៈដែលប្អូនថ្លៃចិត្តភ្លើងប្រើហិង្សាដោយចេតនាប្រើកាំបិតផ្គាក់( កង៉ុកទៅលើបងថ្លៃ និងបងស្រីបង្កើតបណ្តាលឱ្យរងរបួសដេរជាច្រើនថ្នេរ ព្រោះ តែគំនុំគុំគួន។
ករណីហិង្សាយកកាំបិតកាប់លើបងថ្លៃនិងបងស្រីខ្លួន ឯងបណ្តាលឱ្យរងរបួសបានកើតឡើង កាលពីវេលាម៉ោង៨និង៣០ យប់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចក្រោមផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិចំបក់រុនត្បូង ឃុំពោធិម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកបសេដ្ឋបានឱ្យដឹងថា នៅមុនពេលកើត ហេតុជនសង្ស័យឈ្មោះជា ណុប ភេទប្រុសអាយុ៣៦ឆ្នាំ មុខរបរកសិករ រស់នៅភូមិ-ឃុំកេីតហេតុខាងលេី បានធ្វើសកម្មភាពប្រើកាំបិតផ្គាក់(កង៉ុក )ដងឈើ កាប់ទៅ លើ ជនរងគ្រោះឈ្មោះឈួន នុ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ (ត្រូវជាបងថ្លៃ)ចំនួន ០១កាំបិត បណ្តាលឲ្យរងរបួសត្រូវចំក្បាលផ្នែកខាងស្តាំរងរួសធ្ងន់ដេរចំនួន៧ថ្នេរ។ ខណៈកំពុងតែធ្វើសកម្មភាព ឈ្មោះជា ឡាត់ ភេទស្រីអាយុ៤០ឆ្នាំ រស់នៅភូមិឃុំកេីត ហេតុ ត្រូវជាបងបង្កើត(ជនសង្ស័យ)បានរត់មកឃាត់ ក៏ត្រូវបានជនសង្ស័យឈ្មោះជា ណុបកាប់១កាំបិតកង៉ុក ត្រូវចំកូយដៃខាងឆ្វេង ដេរចំនួន១០ថ្នេរ។ ពេលធ្វើសកម្ម ភាពរួចជនសង្ស័យឈ្មោះជា ណុប គេចខ្លួនបាត់ ។
នគរបាលស្រុកបសេដ្ឋបានបន្តទៀត ចំពោះជនរងគ្រោះឈ្មោះឈួន នុ និងឈ្មោះជា ឡាត់ ត្រូវបានបងប្អូនសាច់ញាតិបញ្ជូនទៅសង្រ្គោះបន្ទន់នៅមន្ទីរពេទ្យបង្អែកស្រុកគងពិសី។
នគរបាលស្រុកបសេដ្ឋបញ្ជាក់ទៀតថា លុះព្រឹកឡើងចូលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងជំនាញព្រហ្មទណ្ឌស្រុក បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពោធិម្រាល ចុះទៅដល់កន្លែងកើតហេតុ ស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យខាងលើបាន រួមនិងវត្ថុតាងកាំបិត ផ្គាក់(កង៉ុក ១ដើម) យកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី។
បើតាមចម្លើយរបស់ជនសង្ស័យឈ្មោះជា ណុប បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពទៅលើជនរងគ្រោះឈ្មោះឈួន នុ និងឈ្មោះជា ឡាត់ ប្រាកដមែន។ ដោយសារតែមូលហេតុខ្លួនធ្លាប់ទាស់ពាក្យសម្ដី ជាមួយជនរងគ្រោះកន្លងមក ទើបនៅថ្ងៃកើតហេតុខ្លួនខឹងជនរងគ្រោះឈ្មោះឈួន នុ ក៏ប្រើហិង្សាលើជនរង គ្រោះ បណ្ដាលឲ្យរងរបួសតែម្ដង។
កន្លងមកជនសង្ស័យរូបនេះ ធ្លាប់ធ្វើសកម្មភាពដេញកាប់ជនរងគ្រោះឈ្មោះឈួន នុ (ជាបងថ្លៃ) ម្ដងរួចមកហើយ ប៉ុន្តែពេលនោះជនរងគ្រោះគេចខ្លួនទាន់ ទើបមិនបណ្ដាលឲ្យរងរបួស។
បច្ចប្បន្នជនសង្ស័យជាប្អូនថ្លៃត្រូវបានឃាត់ខ្លួនរួមជា មួយវត្ថុតាង កសាងសំណុំរឿងចាត់ការបន្តតាមច្បាប់៕