តំណាងលោករដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញចុះជួយពង្រឹងគុណភាពសេវា មន្ទីរពេទ្យបង្អែកអង្គស្នួល និងមន្ទីរពេទ្យបង្អែកខ្សាច់កណ្ដាល

ចែករំលែក៖

ខេត្តកណ្ដាល៖ ដោយទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពី លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចាបពីថ្ងៃទី០៥ ដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ លោក ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកស្រី ប៉ែន រិកស៊ី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចុះជួយពង្រឹងគុណភាពសេវា មន្ទីរពេទ្យបង្អែកអង្គស្នួល និងមន្ទីពេទ្យបង្អែកខ្សាច់កណ្ដាល។

ក្នុងអំឡុងបេសកកម្មពិនិត្យការងារនេះ លោក និង លោកស្រី រដ្ឋលេខាធិការបានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ និងមន្ត្រី-បុគ្គលិកមន្ទីរពេទ្យបង្អែកអង្គស្នួល និងមន្ទីរពេទ្យបង្អែកខ្សាច់កណ្ដាល ថ្នាក់ដឹកនាំសុខាភិបាល ការិយាល័យស្រុកប្រតិបត្តិ ថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្ត-ស្រុក ដោយផ្ដោតលើផ្នែកសំខាន់ៗចំនួន៧គឺ៖ ១)ហេដ្ឋារចនាសម្ព័ន្ធ ។

២)ធនធានមនុស្ស ។

៣)សេវាគ្លីនិក ។

៤)ឧបករណ៍ បរិក្ខារពេទ្យ និង ឱសថ ។

៥)ការបង្ការ និងការត្រួតពិនិត្យការចម្លងរោគ។

៦)ការលើកកម្ពស់គុណភាពសេវា ។

និង៧)លក្ខខណ្ឌច្បាប់ និងកិច្ចការរដ្ឋបាល ។ 

ឆ្លៀតឱកាសនោះ លោក និងលោកស្រីរដ្ឋលេខាធិការបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពី លោកសាស្ត្រាចារ្យរដ្ឋមន្ដ្រី ជូនដល់មន្ត្រីសុខាភិបាល គ្រប់លំដាប់ថ្នាក់ និងសម្ដែងនូវការកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់មន្ត្រីសុខាភិបាល ខេត្តកណ្ដាលដែលបានលះបង់ខ្ពស់ក្នុងការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋទទួលបានលទ្ធផលល្អប្រសើរ ព្រមទាំងណែនាំដល់មន្ត្រីសុខាភិបាលទាំងអស់ ត្រូវបន្តស្មារតីសាមគ្គីភាពផ្ទៃក្នុង គោរពវិន័យការងារ ប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈ ៕

ដោយ ៖ សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print